បណ្តាញសង្គម

ខ្លាំង! Baifern Pimchanok ក្លាយជាតារាតំណាងផលិតផលវ៉ាដាច់គេរបស់ថៃពេលនេះ

ប៉ុន្មានឆ្នាំចុងក្រោយ សង្កេតឃើញថា Baifern Pimchanok កាន់តែមមាញឹកនឹងការងារសិល្បៈ និងល្បីឈ្មោះខ្លាំងបំផុតតាមរយៈការងារផ្សេងៗ ពិសេសការថតស្ប៉តពាណិជ្ជកម្ម។

ផ្អែកតាមប្រភពព័ត៌មានចេញផ្សាយ Baifern គឺជាតារាតំណាង ឬទូតសុឆន្ទៈរបស់ផលិតផលធំៗដល់ទៅ ៨ឯណោះនៅឆ្នាំនេះ។ ក្រៅពីមមាញឹក និងជោគជ័យខ្លាំងនឹងការងារនេះ នាងក៏នឹងមានមុខក្នុងខ្សែភាពយន្តខ្នាតធំ ២ទៀតដែរនៅឆ្នាំ ២០២០នេះ។

រឿងដំបូងមានចំណងជើងថា «Laser Candy» សម្ដែងជាមួយនឹង Mario Maurer និងរឿងទី២ សម្ដែងជាមួយ Nadech Kugimiya ជាភាពយន្តបែបកំប្លែង។ ជាមួយគ្នានោះ អ្នកគាំទ្រច្បាស់ជាដឹងថា ពេលនេះនាងក៏កំពុងថតរឿងភាគថ្មីជាមួយនឹង ដៃគូរឿង «Friendzone» Nicne Naphat ផងដែរមានចំណងជើងថា «Sroi Sabunga»។

មិនទាន់ចប់ទេ ព្រោះតាមដំណឹងចុងក្រោយ Baifern ក៏នឹងរួមសម្ដែងជាមួយនឹង Sean Jindachot តាមរយៈរឿងភាគថ្មីដូចគ្នាមានចំណងជើងថា «Sinaeha Saree»៕

ដកស្រង់ពី៖ Sabay