បណ្តាញសង្គម

បើជាប្រទេសវិញ ក្រុមហ៊ុន Apple មាន GDP ខ្ពស់ជាងប្រទេសកូរ៉េខាងត្បូងទៅទៀត!

កាលពីថ្ងៃទី ១៩ ខែសីហា ក្រុមហ៊ុន Apple បង្កើតបាននូវប្រវត្តិសាស្ត្រថ្មី ក្លាយជាក្រុមហ៊ុនអាមេរិកដំបូងគេដែលមានមូលធនលើទីផ្សាររហូតដល់ ២ទ្រីលានដុល្លារ។

ប្រសិនបើជាប្រទេស តួលេខ ២ទ្រីលានដុល្លារនេះ អាចឲ្យ Apple ឈរនៅលំដាប់ថ្នាក់ទី៩ នៃបញ្ជីប្រទេសដែលមានទិន្នផលផលិតផលសរុបក្នុងស្រុក (GDP) ខ្ពស់ជាងគេ។ បើផ្អែកតាមទិន្នន័យរបស់ Trading Economics ចេញផ្សាយខែធ្នូ ឆ្នាំ ២០១៩ អាចបង្ហាញថា Apple មូលធនលើទីផ្សាររបស់ Apple គឺខ្ពស់ជាងប្រទេសដែលមានសេដ្ឋកិច្ចធំដូចជាប្រេស៊ីល, កាណាដា, កូរ៉េខាងត្បូង, អូស្ត្រាលី និង ឥណ្ឌូណេស៊ីផងដែរ។

គួររំលឹកថានៅខែសីហា ឆ្នាំ ២០១៨ ក្រុមហ៊ុន Apple មានមូលធនលើទីផ្សារតម្លៃ ១ទ្រីលានដុល្លារ ក្រោយបង្កើតបានរយៈពេល ៤២ឆ្នាំ។ ត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ Apple អាចដំឡើងមូលធនបានដល់រហូតដល់ ២ទ្រីលានដុល្លារ៕

ដកស្រង់ពី៖sabay