បណ្តាញសង្គម

បង្ហាញមុខឡាន Lexus បើកដំបូល តម្លៃ២លានដុល្លារ

រថយន្តបើកដំបូល Lexus LC 500 Convertible ប្រភេទ Inspiration Series ស៊េរីឆ្នាំ២០២១ ដែលបានលក់តាំងពីដើមឆ្នាំមក ឥឡូវនេះបានទៅដល់ដៃម្ចាស់របស់វាហើយ។

រថយន្ត Lexus ខាងលើត្រូវដាក់លក់ដេញថ្លៃនៅសហរដ្ឋអាមេរិក បានរហូតដល់ទៅតម្លៃ ២លានដុល្លារ ខណៈលុយទាំងនោះត្រូវបរិច្ចាគទៅកាន់មូលនិធិ Boys & Girls Clubs of America និង Bob Woodruff Foundation។

គួរឲ្យដឹងថា រថយន្ត LC 500 Convertible Inspiration Series ខាងលើ មានលេខកូដ VIN 100001 ហើយគឺជាម៉ូដែលដំបូងបង្អស់ ដែលត្រូវដឹកឲ្យទៅកាន់អតិថិជនក្នុងសហរដ្ឋអាមេរិក។រថយន្តស្ព័រប្រណីតនេះបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ V8 មានកម្លាំង ៤៧១សេះ។ ប្រភេទ Inspiration Series នេះនឹងត្រូវផលិតត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ៕

ដកស្រង់ពី៖sabay