បណ្តាញសង្គម

Mew Nittha បង្ហើប​ថា​ប្ដី​របស់​ខ្លួន​ចង់​បាន​កូន​ហើយ

បើផ្អែកតាមបទសម្ភាសដែលធ្វើឡើងកាលពីថ្មីៗនេះ តារាសម្ដែងរបស់ប៉ុស្តិ៍លេខ ៣ Mew Nittha បាបឲ្យដឹងថា ស្វាមីរបស់នាងគឺ Saint Tharaphut ពិតជាចង់បានកូនណាស់បន្ទាប់ពីរៀបការរួច។

តារាស្រីរូបនេះក៏បានពិភាក្សាជាមួយនឹងប្ដីដែរ ថានាងចង់ធ្វើការសិន មុនគិតគូររឿងកូនចៅ។ រីឯគម្រោងយកកូននោះ Mew បញ្ជាក់ថា នាង និង Saint គ្រោងនឹងគិតគូរនៅរយៈពេល ២ឆ្នាំទៀត។ ស្វាមី Mew ពិតជាដឹងច្បាស់ថាប្រពន្ធរបស់ខ្លួនចូលចិត្តធ្វើការយ៉ាងណា ដូចនេះក្នុងនាមលោកជាប្ដីក៏មិនអាចបង្ខំចិត្តប្រពន្ធបានដែរ មានតែរង់ចាំនាងបំពេញការងារចប់សព្វគ្រប់សិន៕

ដកស្រង់ពី៖ Sabay