បណ្តាញសង្គម

កប់​ហ្មង! MV បទ "ជូន​ដំណើរ​អូន​ឡើង​ផ្លូវ​ហាយ​វេ" ចេញ​ជា​ផ្លូវការ​ហើយ!

នៅទីបំផុត បទ "ជូនដំណើរអូនឡើងផ្លូវហាយវេ" ដែលជាប្រភេទបទ Action ថ្មី ដំបូងគេបង្អស់របស់ផលិតកម្មហ្គាឡាក់ស៊ី បានចេញជាផ្លូវការហើយនៅថ្ងៃទី២៤ ខែសីហា នេះ ក្រោយពីចំណាយពេលថតអស់រយៈពេលជាង ៣ខែមក។

បទ "ជូនដំណើរអូនឡើងផ្លូវហាយវ៉េ" ច្រៀងដោយកំពូលតារាចម្រៀងសំឡេងស្អក ទើបចូលមករួមរស់ជាមួយផលិតកម្ម Galaxy Navatra គឺលោក ខេម។ ទាំងលោក ខេម និងតារាដែលបានចូលរួមសម្ដែងនៅក្នុងបទនេះ សុទ្ធតែលាន់មាត់ថា បទនេះប្លែកជាងគេដោយមានរៀបចំកន្លែងថតថ្មីៗ ប្លែកៗ ហើយត្រូវចំណាយពេលថតយូរជាងគេ។

បទដែលមានឈុតឆាកវាយតប់ និងបាញ់ប្រហាររវាងកងកម្លាំងសមត្ថកិច្ច ជាមួយក្រុមសង្គមងងឹតនេះ ត្រូវបានអ្នកគ្រប់គ្រងផលិតកម្មប្រាប់ថា គេបានចំណាយថវិការហូតដល់៣ម៉ឺនដុល្លារ ទើបផលិតបានMV មួយនេះ ព្រោះទីតាំងថត និងឧបករណ៍ដែលយកទៅប្រើក្នុងដំណើរការសម្ដែងសុទ្ធតែល្អៗ។

គេសង្ឃឹមថា បទនេះ នឹងទទួលបានការគាំទ្រច្រើនជាងគេ បើប្រៀបធៀបនឹងប្រភេទបទ Action ដែលមាននៅកម្ពុជាបច្ចុប្បន្ន៕

 

ដកស្រង់ពី៖ Sabay