បណ្តាញសង្គម

នេះតម្លៃស្មាតហ្វូន 5G ថ្មីដែលធូរថ្លៃបំផុតរបស់ Samsung

Galaxy A42 5G បានបង្ហាញវត្តមានកាលពីប៉ុន្មានថ្ងៃមុន ក្នុងនាមជាស្មាតហ្វូន 5G ដែលមានតម្លៃធូរថ្លៃជាងគេរបស់ Samsung គិតត្រឹមបច្ចុប្បន្ន និងជាស្មាតហ្វូន 5G ធូរថ្លៃទីបីបន្ទាប់ពី Galaxy A51 5G និង Galaxy A71 5G ដែលចេញកាលពីដើមឆ្នាំ។

បើតាមវិបសាយ Samsung នៅអាល្លឺម៉ង់បានបង្ហាញឲ្យដឹងថា Galaxy A42 5G នឹងមានដាក់លក់នៅអឺរ៉ុបនាខែវិច្ឆិកា ក្នុងតម្លៃ ៣៦៩អឺរ៉ូ ដែលស្មើប្រមាណ ៤៣៦ដុល្លារ ហើយមានជម្រើសពណ៌ខ្មៅ ពណ៌ស និងពណ៌ប្រផេះ។Galaxy A42 5G មានបំពាក់អេក្រង់ទំហំ ៦,៦អ៊ីញ ប្រភេទ Super AMOLED ដែលមានរចនាបថឈ្មោះ Infinity-U មានក្បាលឆករាងតំណក់ទឹក, មានថ្មទំហំ ៥០០០ mAh និងមានកាមេរ៉ាក្រោយ ៤គ្រាប់។

កាមេរ៉ាមេទំហំ ៤៨MP, កាមេរ៉ា Ultrawide ទំហំ ៨MP, កាមេរ៉ា Macro ទំហំ ៥MP និងកាមេរ៉ាវាស់ជម្រៅ ៥MP និងកាមេរ៉ាមុខទំហំ ២០MP មានមុខងារ Autofocus៕

ដកស្រង់ពី៖sabay