បណ្តាញសង្គម

អបអរសាទរ ភរិយា​របស់​ប៉ែន ចំរុង សម្រាល​កូន​ហើយ!

ទៅពិនិត្យផ្ទៃពោះទើបបាន១ថ្ងៃ ស្រាប់តែថ្ងៃនេះ ភរិយារបស់តារាសម្ដែង និងជាពិធីករលោក ប៉ែន ចំរុង សម្រាលកូនរួចបាត់។

ប៉ារបស់បេឡា(Bella) គឺប៉ែន ចំរុង អរស្ទើរហោះឡើងលើមេឃដែលឃើញមុខកូន ហើយម្ដាយវិញក៏មិនយ៉ាប់កម្លាំងខ្លាំងក្រោយពីសម្រាលកូនភ្លាមៗ។ លោក ក៏អគុណដល់អ៊ុំពូមីង និងអ្នកគាំទ្ទាំងអស់រដែលបានជូនពរឲ្យភរិយា និងកូនរបស់លោកមានសេចក្ដីសុខសុវត្ថិភាព។

នៅនេះបន្ដិចលោក ប៉ែន ចំរុង បានបង្ហោះសារខ្លីមួយដោយមានភ្ជាប់រូបថតចំនួន៤សន្លឹកថា "ប៉ា ម៉ាក់ពិតរំភើបសប្បាយរីករាយណាស់ ដូចហោះឡើងលើមេឃ ចឹង ដែលកូនស្រីកើតមកមានគ្រប់លក្ខណះ មានសុខភាពល្អ ហើយមិនធ្វើអោយម៉ាក់ពិបាកយូរ"។

ដកស្រង់ពី៖ Sabay