បណ្តាញសង្គម

ប៉ុន្មាន​ស្ដាយ​របស់ មាន សូនីតា នៅ​លើ​រថយន្ត និង​ម៉ូតូ​ទំនើបៗ ឡូយកប់!

តារាសម្ដែង និងដើរម៉ូតរាងខ្ពស់ស្រឡះ មាន សូនីតា ដែលធ្លាប់តែលេងខ្លួនជាមួយនឹងសំលៀកបំពាក់ឈុត បង្អួតរាងជាមួយធម្មជាតិ ឬឆ្នេរខ្សាច់ ប៉ុន្ដែឥឡូវនេះនាងលេងស្ដាយកាន់តែប្លែកជាមួយឡាន និងម៉ូតូទំនើបៗវិញម្ដង។

កាយវិការល្វតល្វន់របស់ មាន សូនីតា នៅលើយានជំនិះទាំងនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងបណ្ដាញសង្គម។ ឈុតថតខ្លះ ត្រូវបានរំលេចចេញពីកណ្ដាលព្រៃជ្រៅ នៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឯណោះ។

តោះ...! ទស្សនាសកម្មភាពប្លែកៗចុងក្រោយបង្អស់របស់តារាស្រីស៊ិចស៊ីរូបនេះតាមរយៈរូបថតប៉ុន្មានសន្លឹកនេះទាំងអស់គ្នា៖

ដកស្រង់ពី៖ Sabay