បណ្តាញសង្គម

បង្ហាញ​ជូន​បេក្ខភាព Miss Queen Cambodia 2020 ទាំង​១១ សុទ្ធ​ស្អាត​ៗ

សមាសភាពបេក្ខភាព Miss Queen Cambodia 2020 ត្រូវបាននាំមកបង្ហាញថ្មីៗនេះក្នុងឱកាសដើរម៉ូដដ៏ជក់ចិត្តមួយកាលពីពេលថ្មីៗនេះ ក្នុងកម្មវិធី “Fashion Night”។

បេក្ខភាព Miss Queen Cambodia 2020 ទាំង១១រូបបានទទួលការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន ក្នុងកម្មវិធីបង្ហាញម៉ូដ Fashion Night ដែលរៀបចំឡើងដោយ Cheers Pub។ នេះបើតាមលោក ម៉ែន និមលរតន៍ ជាអ្នករៀបចំកម្មវិធី។ លោក ម៉ែន និមលរតន៍ បានឲ្យដឹងថា កម្មវិធី Fashion Night ដែលដើរបង្ហាញម៉ូដដោយបេក្ខភាព Miss Queen Cambodia 2020 ទាំង១១ គឺរៀបចំឡើងក្នុងន័យជំរុញ និងលើកកម្ពស់ការច្នៃម៉ូដក្នុងប្រទេស កម្ពុជាឱ្យបានទូលំទូលាយ និងប្រសើរជាងមុន ដោយមានអ្នកច្នៃម៉ូដវ័យក្មេង និងពោរពេញដោយសមត្ថភាពចូលរួមបង្ហាញសមត្ថភាព។

លោកបានបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែល Cheers Pub រៀបចំកម្មវិធីបង្ហាញម៉ូដនេះ។ យើងធ្លាប់ធ្វើពីមុនដោយជោគជ័យហើយ ហើយក៏ទំនងមិនជាលើកចុងក្រោយដែរ។ បុគ្គលមានបទពិសោធន៍ជោកជាំលើវិស័យម៉ូដ បន្តថា ជាមួយការបង្ហាញម៉ូដថ្មីប្លែកពីបេក្ខភាព Miss Queen ទាំងនេះក៏មានដែរ នូវការប្រកួតដណ្ដើមពានរង្វាន់ចំនួន៤។

ក្រោយមកកម្មវិធី បានរកឃើញជយលាភីពីកម្មវិធីបង្ហាញម៉ូដមានដូចជាទី១ Best Catwalk បានទៅលើបេក្ខនារីពាក់ស្លាកលេខ 033: Lala ទី២ Miss Fashionista បេក្ខនារីពាក់ស្លាកលេខ 002: SAIFHON ទី៣ Best in Traditional Costume បានទៅលើបេក្ខនារីពាក់ស្លាកលេខ 015: Hani និងទី៤ Miss Elegance បានទៅបេក្ខនារីពាក់ស្លាកលេខ 006: Jessie ។

អ្នកចាត់ការទូទៅរូបនេះ បន្ថែមថា ពានទាំង៤ខាងលើគឺគ្រាន់តែជាពានពិសេសមួយនៃការដើរបង្ហាញម៉ូដតែប៉ុណ្ណោះ មិនមែនជាកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រ Miss Queen Cambodia 2020 ផ្លូវការនោះទេ។ ដោយឡែកកម្មវិធីផ្ដាច់ព្រ័ត្រនៃបាន Miss Queen នេះនឹងរៀបចំក្នុងពេលឆាប់ៗ ប្រសិនបើកូវីដ ១៩ ធូរស្បើយ៕

ដកស្រង់ពី៖ Sabay