បណ្តាញសង្គម

ដឹងតែសប្បាយហើយ! ហ្គេមទូរសព្ទវ៉ៃ៥ស្មើថ្មីមួយ នឹងដាក់ឲ្យលេងឆាប់ៗនេះ ហើយថែមរបស់ច្រើនកប់

ហ្គេមកម្សាន្តតាមទូរសព្ទថ្មីមួយ មានឈ្មោះថា Arena of Glory (AOG Mobile) ដែលនាំមកជូនដោយ Sabay Digital Corp នឹងដាក់ឲ្យដោនឡូតលេង ជាលក្ខណៈ Open Beta ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ។

Arena of Glory (AOG Mobile) គឺជាហ្គេមប្រភេទវ៉ៃ៥ស្មើ (5v5) ដែលមានការឌីហ្សាញក្រាហ្វិចស្អាតទាក់ទាញ ហើយថែមទាំងមាន Hero និង Skill ព្រមទាំង Map ថ្មីប្លែកៗជាច្រើន មានការកំណត់ Rank ត្រឹមត្រូវ ហើយមានឱកាសប្រកួតក្នុងកម្មវិធីប្រកួត Tournament យករង្វាន់ក្នុងគោលដៅជម្រុញកីឡា E-Sport នៅកម្ពុជា។អ្វីដែលរឹតតែពិសេស និងអស្ចារ្យនោះគឺ សម្រាប់ Account ថ្មីដែលចុះឈ្មោះលេង នឹងទទួលបានពេជ្រ ១០ ០០០គ្រាប់ឥតគិតថ្លៃ ដែលស្មើនឹង ២០០ដុល្លារតែម្តង។

ដកស្រង់ពី៖sabay