បណ្តាញសង្គម

តារា​ស្រី ម៉ាក សែន​សូ​នី​តា បង្ហាញ​ផ្ទៃពោះ​ជិត​សម្រាលកូន​ដំបូង​ស្អាត​យ៉ាង​​ឡូយ​ម្យ៉ាងដែរ

រាជធានីភ្នំពេញ៖ ពេលវេលាពិតជាដើរលឿនណាស់ ព្រោះនៅសល់ពេលប្រហែល១ខែជាងទៀត តារាសម្តែងស្រីដ៏ស្រស់ស្អាត នាង ម៉ាក សែនសូនីតា

នឹងត្រៀមសម្រាលកូនដំបូងរបស់ខ្លួនដែលជាចំណងដៃជាមួយនឹងស្វាមីរបស់នាងឆាប់ៗនេះហើយ។ ខណៈកំពុងរង់ចាំទាំងអន្ទះសាចង់ឃើញមើលមុខកូនដែលនឹងមកឃើញភពផែនដីនាពេលឆាប់ៗនេះ ហើយនាង ម៉ាក សែនសូនីតា និងស្វាមី បានធ្វើអោយមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាងបានសម្រេចចិត្តថតរូបយ៉ាងស្រស់ស្អាត បង្ហាញស្ទាយសិចស៊ីបញ្ចេញក្បាលពោះ (ផ្ទៃពោះធំ) និងទទួលបានភាពទាក់ទាញជាខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់អ្នកនាង។

យ៉ាងណាមិញ បើទោះបីជាថតរូបបែបនេះទុកជាគំរងរូបភាពអនុស្សាវរីយ៍នៅថ្ងៃអនាគតក៏ដោយ ក៏តារាស្រីដែលមានសម្រស់ផូរផង់ និងស្នាមញញឹមស្រស់សិចស៊ី រូបនេះនៅតែមិនទាន់បង្ហើបប្រាប់អោយមហាជន និងអ្នកគាំទ្ររបស់នាងបានដឹងថា កូននៅក្នុងផ្ទៃរបស់នាងថា ជាកូនស្រី ឬក៏កូនប្រុសនោះឡើយ ដែលការណ៍នេះគឺខុសពីតារាប្រុស-ស្រីផ្សេងទៀតដែលតែងតែប្រាប់អំពីភេទរបស់កូនៗតាំងពរពោះកូនត្រឹមអាយុ១ខែដំបូងមកម្ល៉េះ។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ សិល្បការិនី មិនថាតារាចម្រៀង តារាសម្តែងចម្រៀង តារាម៉ូដែល ឬតារាសម្តែងភាពយន្តនោះទេ គឺពួកគេមានការពេញនិយមខ្លាំងទៅលើការថតរូបបង្ហាញផ្ទៃពោះដែលនេះហាក់ជាទំនោរថ្មីមួយនាសម័យកាលនេះ ៕

ដកស្រង់ពី៖កោះសន្ដិភាព