បណ្តាញសង្គម

បេក្ខនារី​ខ្មែរ​ទាំង​នេះ ឈ្នះ​ពាន​ពិសេស​ មុន​កម្មវិធី​ផ្ដាច់​ព្រាត់​ Miss Queen Cambodia 2020 មក​ដល់​ទៀត!

ការប្រឡងសម្រស់មួយ ត្រូវបានរៀបចំឡើង អំឡុងពេលខូវីដ១៩ ធ្វើអោយស្ងប់ស្ងាត់ ដោយបានរកឃើញបេក្ខនារី ៤រូបក្នុងចំណោម ១១រូប ជាអ្នកឈ្នះពានពិសេស មុនមុនវគ្គផ្ដាច់ព្រ័ត្រកម្មវិធី Miss Queen Cambodia 2020 ចូលមកដល់។

ការប្រកួតនោះត្រូវបានគេហៅថា Swimsuit Contest of Miss Queen Cambodia 2020 ដើម្បីឱ្យបេក្ខភាពទាំង១១ត្រៀមសមត្ថភាពក្នុងវគ្គផ្ដាច់ព្រ័ត្រនាពេលដ៏ខ្លីខាងមុខ ក៏ដូចជាការប្រកួតប្រជែងពានពិសេសមួយចំនួនជូនដល់បេក្ខភាពផងដែរ។

បេក្ខភាព៤នាក់ក្នុងចំណោម ១១នាក់ដែលបានទទួលពានរង្វាន់ពិសេសមុនកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រនោះមានដូចជា Miss Beauty Smile បានទៅលើបេក្ខនារីពាក់ស្លាកលេខ 022 Linda ពានរង្វាន់ Best Skin Award បេក្ខនារីបាក់ស្លាកលេខ 027 Maiya ពានរង្វាន់ Miss Friendship បានទៅលើបេក្ខនារីពាក់ស្លាកលេខ 003 Berry និងពានរង្វាន់ទី៤ Best in Swimsuit បានទៅលើបេក្ខនារីពាក់ល្លាកលេខ 002 Saifhon។

លោក ម៉ែន និមលរតន៍ អ្នករៀបចំកម្មវិធីបាននិយាយថា កម្មវិធីនេះរៀបចំឡើងដើម្បីបំពេញចន្លោះទំនេររបស់បេក្ខនារីក្នុងកម្មវិធី ខណៈស្ថានភាពជំងឺកូវី១៩ នៅមិនទាន់ធូរស្រាល១០០%នៅឡើយ។”យើងរៀបចំកម្មវិធីជាបន្តបន្ទាប់ដូចជានៅ សៀមរាប និងភ្នំពេញជាដើមហ្នឹងយើងមិនចង់ឱ្យកម្មវីធីយើងស្ងាត់ ហើយបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគាត់ទំនេរអាចភ្លេចអីចឹងទៅ។

អីចឹងហើយទើបយើងចេះតែរៀបចំការប្រកួតប្រជែងប្រគល់ពានខ្លះៗមុនប្រកូតផ្ដាច់ព្រ័ត្រចូលមកដល់”។ លោក ម៉ែន និមលរតន៍ បន្តវគ្គផ្ដាច់ព្រ័ត្រ Miss Queen Cambodia 2020 នឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុនដើម្បីស្វែងរកម្ចាស់ជយលាភីពីកម្មវិធីនេះ៕

ដកស្រង់ពី៖ Sabay