បណ្តាញសង្គម

iPhone XR អាចឈប់លក់ដើមឆ្នាំក្រោយ ដោយមាន iPhone ថ្មីមកជំនួស

នាពេលកន្លងមកនេះមានដំណឹងលេចចេញអំពីជោគវាសនារបស់ iPhone XR ហើយពេលនេះគេទំនងជាបានដឹងច្បាស់ហើយថា iPhone XR នឹងឈប់លក់នាពេលណា ហើយមានស្មាតហ្វូនណាចូលមកជំនួសតំណែងវា។បើតាមការអះអាងរបស់អ្នកចែកចាយព៌ត័មានលេចធ្លាយឈ្មោះថា Komiya អាចអះអាងថាក្រោយពីប្រកាសចេញ iPhone 12 ក្រុមហ៊ុន Apple នឹងឈប់លក់ iPhone 11 Pro និង iPhone 11 Pro Max។

ចំណែកឯ iPhone XR នឹងដកចេញពីទីផ្សារនៅចុងត្រីមាសទីមួយនៃឆ្នាំ ២០២១ ផងដែរ។ ប្រភពខាងលើបាននិយាយថា Apple នឹងដាក់លក់ស្មាតហ្វូនម៉ូដែលថ្មីដែលមានឈ្មោះថា iPhone 12s នៅត្រីមាសទីពីរនៃឆ្នាំ ២០២១។ iPhone 12s អាចជាប្រភេទ iPhone 12 ដែលមានគាំទ្រតែសេវា 4G ខុសពី iPhone 12 ចំនួនបួនម៉ូដែលទៀតដែលសុទ្ធតែគាំទ្របច្ចេកវិទ្យា 5G៕

ដកស្រង់ពី៖sabay