បណ្តាញសង្គម

ដល់​បាត់ បទ​ហង្សមាស​មួយ​នេះ បង្ហាញ​អត្តសញ្ញាណ​ខ្មែរ​ស្ទើរ​គ្រប់​ទម្រង់ ប្រិយមិត្ត​កំពុង​សរសើរខ្លាំង!

ក្នុងបេសកកម្មបម្រើអារម្មណ៍ប្រិយមិត្តក្នុងរដូវបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរ ថ្មីៗនេះ ហង្សមាស ទើបបានបញ្ចេញវីដេអូចម្រៀងពិសេសមួយ ដែលក្នុងនោះមានលើកបង្ហាញពីអត្តសញ្ញាណជាតិខ្មែរជាច្រើន

ខណៈប្រិយមិត្តក៏កំពុងលើកសរសើរមិនដាច់ពីមាត់។ បទចម្រៀងប្រពៃណីខ្មែរសម្រាប់រដូវភ្ជុំបិណ្ឌរបស់ផលិតកម្មហង្សមាស នេះមានចំណងជើងថា “ភ្ជុំបិណ្ឌដល់ហើយ’’ ច្រៀងរួមគ្នាដោយកំពូលតារា២ដួង គឺ ឱក សុគន្ធកញ្ញា និង ខេមរៈ សិរីមន្ត។

វីដេអូចម្រៀង បាន និងកំពុងអន្ទងបេះដូងប្រិយមិត្តអ្នកស្ដាប់ ឲ្យលង់ជាមួយនឹងមន្តនៃដួងព្រលឹងរបស់សិល្បៈវប្បធម៌ខ្មែរដែលបានលេចមកយ៉ាងពិសេសក្នុងវីដេអូចម្រៀងយ៉ាងល្អឥតខ្ចោះនេះ។ ពួកគេបានលើកឡើងចំៗថា នេះទើបជាបទចម្រៀងប្រពៃណីខ្មែរពិតប្រាកដ។

អ្នកខ្លះក៏បានភ្លាត់មាត់ថា "ពីរោះណាស់ មានបញ្ចូលឧបករណ៍ភ្លេងបូរាណខ្មែរ សម្លេង និងសម្រស់សក្តិសមគ្នាណាស់ មានអត្ថន័យល្អ ការស្លៀកពាក់សក្តិសមឥតខ្ចោះ!”។ មិនអស់នៅឡើយ មានប្រិយមិត្តខ្លះទៀត អះអាងថា រូបគេពិតជាលង់នឹងរសជាតិបទភ្លេង និងសំនៀងរបស់កំពូលតារាទាំងពីរកាន់តែខ្លាំង។ ពួកគេថា កាន់តែស្ដាប់ កាន់តែនឹកផ្ទះ នឹកស្រុក នឹកភូមិ នឹកស្រែ ពិសេសគឺ នឹកពុក និងម៉ែខ្លាំងណាស់!

តោះទស្សនា និងស្តាប់កម្សាន្តទាំងអស់វីដេអូចម្រៀងពិសេសនេះទាំងអស់គ្នា៖

 

 

ដកស្រង់ពី៖Sabay