បណ្តាញសង្គម

គី​ម លី​ហ្សា បង្ហាញ​ឈុត​គ្រឿង​ពេជ្រ​ពេញ​ខ្លួន បង្កប់​ច​ម្ង​ល់​ដល់​មហាជន

រាជធានីភ្នំពេញ ៖ អ្នកនាង គីម លីហ្សា ហាក់ទទួលបាននូវស្នាមញញឹមដ៏សែនកក់ក្តៅនៅពេលដែលអ្នកនាងបានដើរដល់ផ្លូវមួយគាប់ប្រសើរនៃជីវិត។

អ្នកនាងជោគជ័យទាំងជីវិតស្នេហា និងមុខរបរ។ ភាពវិជ្ជមាននេះហើយធ្វើអោយ គីម លីហ្សា ក្លាយជាតារាមានសំណាងមួយដួងទៀត ក្នុងចំណោមតារាស្រីដែលមានឈ្មោះបោះសំឡេង ហើយមានគ្រួសារ។ បន្ទាប់ពីមានឈ្មោះជាថៅកែស្រី នៃម្ចាស់ផលិតផលថែរក្សាសម្រស់ និងបង្កើតប្រ៊េនផ្ទាល់ខ្លួន អតីតតារាសម្តែងអ្នកនាង គីម លីហ្សា ត្រូវបានមហាជនចាប់អារម្មណ៍បន្ថែមទៀតថា នាងទំនងជាបង្កើតមុខជំនួញថ្មី ជាអ្នកលក់ពេជ្រហើយមើលទៅ ព្រោះប៉ុន្មានថ្ងៃមុននេះ គីម លីហ្សា បានបង្ហោះសារក្នុងហ្វេសប៊ុកអមដោយរូបថតជាច្រើនសន្លឹក និងវីដេអូឃ្លីប និងពាក្យពេចន៍មួយចំនួនទៀតផង។

ហ្វេសប៊ុកផ្លូវការរបស់អ្នកនាង គីម លីហ្សា បានបង្ហោះវីដេអូឃ្លីប រួមនឹងសំណេររៀបរាប់ថា «សុំសួរមួយបងប្អូន បើខ្ញុំបើកហាងលក់ពេជ្រ តើជួយគាំទ្រទេ?»។ ជាមួយនឹងការសួរសំណួរបែបនេះ បានធ្វើអោយមហាជនភ្ញាក់ផ្អើល និងមុខរបរថ្មីមួយនេះ បន្ទាប់ពីនាងត្រូវបានមហាជនមើលឃើញថា នាងកំពុងជោគជ័យលើជំនួញអនឡាញ ដែលកំពុងវាយលុកទីផ្សារ និងឈរលើលេខរៀងជួរមុខផងដែរ បើធៀបជាមួយនឹងផលិតផលអនឡាញល្បីឈ្មោះមួយចំនួនទៀត។

សូមរំលឹកថា ក្រោយចាកចេញពីទឹកដីកម្ពុជា ទៅនៅប្រទេសអូស្រា្តលី ជាមួយស្វាមី និងទទួលបានចំណងដៃកូនប្រុសពីរនាក់។ តារាសម្តែងរូបនេះ បានវិលមកប្រទេសកំណើតវិញ និងបានដឹកដៃស្វាមីមកធ្វើជំនួញអនឡាញយ៉ាងជោគជ័យជាបន្តបន្ទាប់។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គេបែរជាសង្កេតឃើញថា គីម លីហ្សា ប្រហែលជាគ្រោងបើកហាងលក់ពេជ្រ នៅពេលដ៏ខ្លីខាងមុខនេះហើយ បន្ទាប់ពីនាងបានបង្ហើបពីគម្រោងនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក។

គីម លីហ្សា បានថ្លែងកន្លងមកថា នាងនឹងចំណាយពេលត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជា យើងមួយរយៈឡើងវិញ បន្ទាប់ពីបានចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី។ មូលហេតុគ្មានអ្វីប្រសើរជាងស្រុកកំណើតភូមិឋានយើងនោះទេ។ ប្រទេសយើងកំពុងតែមានការរីកចម្រើន និងបន្តការអភិវឌ្ឍន៍លើគ្រប់ផ្នែក ។

ចំណែកបងប្អូនយើងក៏កាន់តែយល់ដឹង ឆ្លាតវៃ មានគំនិត បង្កើតមុខរបរ ផ្ទាល់ខ្លួនច្រើនឡើងៗ ដូចជាលក់ផលិតផលនានា នៅតាមអនឡាញ។ ទាំងនេះជាការខិតខំរបស់ជនរួមជាតិ។ ម្ល៉ោះហើយទាំងយើងទាំងគេត្រូវតែខំដូចគ្នា។ ឯរឿងសិល្បៈ ប្រហែលជាមិនទាល់វិលបកមកវិញសម្តែងបាននោះទេ ព្រោះពេលវេលាបានដូរយើងច្រើនបាត់ទៅហើយ។

ណាមួយ យើងមមាញឹកជាមួយមុខរបរដែលកំពុងបោះជំហ៊ាន និងណាមួយរវល់ជាប់ដៃជាមួយការមើលថែទាំកូនប្រុសតូច២នាក់ និងស្វាមី រឹតតែ មិនមានចន្លោះពេលមកសម្តែងទាំងចិត្តនៅស្រឡាញ់។ យ៉ាងណា ទុកអាជីពសម្តែងនេះ ឱ្យប្អូនៗរលកក្រោយគាត់បន្តវេនចុះ ដើម្បីរក្សានូវស្នាដៃសិល្បៈបន្តទៅទៀត។

ដកស្រង់ពី៖ កោះសន្ដិភាព