បណ្តាញសង្គម

រូបមួយសន្លឹក និងវីដេអូចាប់កាន់ ឲ្យឃើញកាន់តែច្បាស់ពីទូរសព្ទ LG Wing

មុនការប្រកាសចេញជាផ្លូវការរបស់ LG សម្រាប់ស្មាតហ្វូនម៉ូដែល LG Wing ដែលមានអេក្រង់អាចបង្វិលបាន មានការលេចចេញរូបភាព Render និងវីដេអូចាប់កាន់ ដែលអាចឲ្យឃើញកាន់តែច្បាស់ពីស្មាតហ្វូនដែលមានរចនាបថប្លែកគេមួយនេះ។ រូបភាពបានបង្ហាញថានៅផ្នែកខាងមុខគឺជាអេក្រង់ដែលមានទំហំធំ ឯផ្នែកខាងក្រោមវិញជាផ្ទាំងដែលមានបំពាក់អេក្រង់ត្រឹមពាក់កណ្ដាលប៉ុណ្ណោះ។ សម្រាប់ផ្នែកខាងក្រោយវិញវាមានបំពាក់កាមេរ៉ាចំនួនបីគ្រាប់ ដែលមិនទាន់ដឹងពីលក្ខណៈសម្បត្តិនៅឡើយ។ ចំពោះវីដេអូវិញក៏មានបង្ហាញលក្ខណៈដូចគ្នាដែរ ប៉ុន្តែវាបានបង្ហាញអំពីសកម្មភាពបង្វិលអេក្រង់ចូលគ្នា ដែលពេលបង្វិលចូលគ្នាមើលទៅដូចជាស្មាតហ្វូនធម្មតាមួយដែរ។ក្រៅពីរូបភាព និងវីដេអូដែលបង្ហាញពីរូបរាងច្បាស់ៗ គេនៅមិនទាន់ដឹងព័ត៌មានទាក់ទងនឹងលក្ខណៈសម្បត្តិរបស់ LG Wing នៅឡើយទេ។ បើតាមនិម្មិតសញ្ញា Qualcomm 5G គេរំពឹងថា LG Wing នឹងប្រើប្រាស់ឈីប Snapdragon 765G ដើម្បីកាត់បន្ថយថ្លៃចំណាយ និងអាចលក់ស្មាតហ្វូននេះក្នុងល្បាក់តម្លៃដែលមិនខ្ពស់ពេក៕

ដកស្រង់ពី៖sabay