បណ្តាញសង្គម

ចាប់​អារម្មណ៍​នឹង​ម៉ូដែល​វ័យ​ក្មេង​ស្រស់​ស្អាត​ម្នាក់ ដែល​គ្រូ​បង្គោល​សរសើរ​កប់​ៗ​មាត់

ផ្ដើមពីការតស៊ូក្នុងវិស័យដើរម៉ូដ យុវតីដ៏ស្រស់ស្អាត និងវ័យក្មេងម្នាក់ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងក្រោយពីបានចូលរួមប្រកួតសម្រស់ក្នុងកម្មវិធីប៊ីគីនីមួយលក្ខខណ្ឌក្នុងស្រុក ហើយអាចនឹងឈានទៅក្រៅស្រុកថែមទៀត។

នេះបើតាមលោក Oliva Kong ជាគ្រូបង្គោលរបស់របស់យុវតី។ យុវតីរូបនេះ មានឈ្មោះថា សេង រដ្ឋា អាយុ ២០ឆ្នាំ កម្ពស់ ១,៧៣ម៉ែត្រ ជា Miss Grand Kompong Thom។

រដ្ឋា ទើបតែហក់ចូលក្នុងវិស័យដើរម៉ូដប្រមាណជា១ឆ្នាំនេះប៉ុណ្ណោះ តែនាងបានបង្ហាញពីការរីកចម្រើនឡើងជាលំដាប់ក្នុងអាជីពរបស់នាង។ លោក Oliva Kong ដែលជាគ្រូបង្គោលផ្ទាល់របស់ បានលើកសរសើរថា តារាម៉ូដែលវ័យក្មេង គឺជាមនុស្សតស៊ូ និងព្យាយាមចំពោះការងារ ក៏ដូចជាអាជីពដែលនាងស្រឡាញ់ គឺវិស័យ Fashion នេះឯងខ្លាំងបំផុត។ ជាលទ្ធផល នាងក៏អាចឈានចូលទៅវេទិកាកម្រិតជាតិបាន និងអាចឈានទៅវេទិកាអន្តរជាតិនាពេលខាងមុខមិនយូរ។

“ចំណុចលេចធ្លោរបស់គាត់ គឺគាត់តែងញញឹមជានិច្ច សំខាន់ជាងនេះ គឺគាត់ស្អាត មានកម្ពស់ខ្ពស់ ហើយវ័យក្មេងទៀត...គាត់កំពុងសិក្សាឆ្នាំទី៤នៅមហាវិទ្យាល័យ ជារួមគឺគាត់មានទាំងព្រម ពិសេសគឺគាត់ខិតខំណាស់រាល់ថ្ងៃ ខ្ញុំជឿថាគាត់នឹងពេញនិយមខ្លាំងទៀតទៅថ្ងៃមុខ!”។

តោះ...គយគន់សម្រស់យុវតី ដែលគ្រូបង្គោលសរសើរមិនដាច់នេះទាំងអស់គ្នា!!!

ដកស្រង់ពី៖ Sabay