បណ្តាញសង្គម

ឆាយ វីរៈយុទ្ធ ចេញមួយបទនេះ ធានាថាប្លែកគេក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០

បទចម្រៀងរ៉េបបង្កប់នូវអត្ថន័យអប់រំមួយរបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ ដែលគេកម្រឃើញថាមានផលិតកម្មណា ឬអ្នកចម្រៀងណាច្រៀងណាស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ប៉ុន្តែតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ រូបនេះ កំពុងច្រៀងនៅក្នុងស្ទូឌីយោ ហើយត្រៀមចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃទី៨ ខែកញ្ញា នេះ លោកបានបង្ហោះវីដេអូខ្លីមួយដោយមានភា្ជប់នូវសារថា៖"បុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះខុសពីឆ្នាំមុនបន្តិច គឺពួកយើងសប្បាយបែបទទួលខុសត្រូវ មែនអត់បងប្អូន?"។

ទោះជាយ៉ាងណាលោក មិនទាន់ប្រាប់ពីចំណងជើង និងឈ្មោះអ្នកនិពន្ធនៅឡើយទេ។ នៅក្នុងអត្ថន័យដែលបានបញ្ចេញដោយលោក ឆាយ វីរៈយុទ្ធ តាមរយៈបទចម្រៀងថ្មី ហើយប្លែកពីគេនេះ គឺបាននាំអារម្មណ៍អ្នកស្ដាប់ទៅកាន់ស្ថានភាពមួយ នៃការធ្វើដំណើរក្នុងទីជនបទដែលប្រជាពុទ្ធបរិស័ទនាំគ្នាជិះទូកទៅវត្ដក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។

ដកស្រង់ពី៖ Sabay