បណ្តាញសង្គម

iPhone 11 Pro ធ្លាក់ថ្លៃរាប់រយដុល្លារនៅវៀតណាម ក្រោយលេចឮដំណឹងមួយ

ស្របពេលដែល iPhone 12 កាន់តែជិតដល់ពេលប្រកាសចេញលក់ជាផ្លូវការ និងដំណឹងចចាមអារ៉ាមដែលថា iPhone 11 Pro និង iPhone 11 Pro Max នឹងត្រូវ Apple បញ្ឈប់ការលក់លើទីផ្សារឆាប់ៗក្រោយ iPhone ថ្មីប្រកាសចេញ បានធ្វើឲ្យតម្លៃ iPhone 11 Pro និង 11 Pro Max ធ្លាក់ចុះយ៉ាងខ្លាំងនៅតាមហាងនៅវៀតណាម។

នៅតាមហាងភាពច្រើន iPhone 11 Pro Max ទំហំ ៦៤GB បានធ្លាក់ថ្លៃពីប្រមាណ ១៤៦៤ដុល្លារ មកនៅត្រឹមប្រមាណ ១២០៥ដុល្លារ។ ចំណែក iPhone 11 Pro ទំហំ ៦៤GB ធ្លាក់ថ្លៃពីប្រមាណ ១៣៣៤ដុល្លារ មកនៅត្រឹម ១០៧៦ដុល្លារ។មើលតម្លៃ iPhone 11 ធម្មតាឯណោះវិញមានការធ្លាក់ថ្លៃតិចតួចបំផុត ដោយទំហំ ៦៤GB នៅសល់តម្លៃប្រមាណ ៧៥៧ដុល្លារ ធ្លាក់ថ្លៃអស់ប្រមាណ ៨,៦១ដុល្លារ និងទំហំ ១២៨GB ធ្លាក់ថ្លៃមកនៅប្រមាណ ៨០៥ដុល្លារ ធ្លាក់ថ្លៃអស់ប្រមាណ ៣០ដុល្លារ៕

ដកស្រង់ពី៖sabay