បណ្តាញសង្គម

ក្រោយ​ស្ងាត់​យូរ​ហើយ រសៀល​នេះ​ស្រាប់​តែ​មាន​ដំណឹង​ថា រ៉ូលីន បាន​ណាត់​បុរស​​២​រូប​ជួប​នៅ​បុរី​មួយ​កន្លែង

ក្រោយពីស្ងប់ស្ងាត់មួយរយៈធំនោះ នៅថ្ងៃនេះ រ៉ូលីន បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយ ក្រោយមានដំណឹងថា តារាសម្ដែង និងកំប្លែងកញ្ញា បានណាត់ជួបកំលោះសង្ហា២រូបស្ងាត់ៗ។

បើតាមប្រភពច្បាស់ការមួយ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កំលោះសង្ហា២រូបដែលគេសង្ស័យថា រ៉ូលីន បានណាត់ជួបនោះ គឺលោក សៀង វណ្ឌី ហៅបង Fiber និង ឌីជេ Jik ដោយកំលោះសង្ហាទាំងពីររូបនេះល្បីថាធ្លាប់មានទំនាក់ទំនងជាមួយ រ៉ូលីន យូរដែរហើយ។

ប៉ុន្តែមិនទាន់ហ៊ានបើកចំហជាសាធារណៈ ទើបតែបែកធ្លាយនៅព្រឹកថ្ងៃទី២៤ កញ្ញានេះ។ យ៉ាងណា គេមិនហ៊ានអះអាងពីជំនួបនោះ ជួសម្ចាស់ខ្លួនពាក់ព័ន្ធឡើយ ម្យ៉ាងរូបគេ ក៏មិនបានស៊ីជម្រៅលើរឿងនេះដែរ។ ប្រភពបន្តថា រូបគេបានលឺដំណឹងនេះ ពីមិត្តភ័ក្តិម្នាក់ទៀត ដែលមានទំនាក់ទំនងជិតដិតនឹងអតីត Miss Photocity គឺ រ៉ូលីន ដោយក្នុងនោះប្រភពដំបូង បានប្រាប់រូបគេតែប៉ុណ្ណឹង ពោលគឺ រ៉ូលីន និងបុរស២នាក់ទៀតនោះ បានណាត់ជួបគ្នាឆាប់ៗ និងគ្រាន់តែដឹងទៀតថា ទីកន្លែងដែលពួកគេបានណាត់គ្នា គឺនៅក្នុងបុរីស៊ីវីល័យមួយកន្លែងនៅម្ដុំវេងស្រេងប៉ុណ្ណោះ។

រ៉ូលីន ត្រូវបានគេដឹងថា ជាតារានិយមភេទដូចគ្នា ដោយកន្លងមកធ្លាប់មានដំណឹងថារូបគេ មានទំនាក់ទំនងជាមួយនឹងផលិតករកម្មវិធី "ពេញចិត្តអត់" តាប៊ុយ ដែរ តែក៏បានស្ងប់ស្ងាត់មួយរយៈធំមកហើយ ដោយទើបតែលេចដំណឹងវិវត្តថ្មី ថារូបគេ បានណាត់ជាមួយបុរស២រូបជួបគ្នានៅបុរីមួយស្ថិតតាមបណ្ដោយផ្លូវវេងស្រេងដោយចុះពីផ្លូវធំនេះតែបន្តិចប៉ុណ្ណោះ។ យ៉ាងណា មិនទាន់មានព័ត៌មានស៊ីជម្រៅជាងនេះត្រូវបានទម្លាយឡើយ។

ប្រភពកំបាំងមុខដដែលខាងលើ បានបញ្ជាក់ថា រូបគេបានដឹងតែប៉ុណ្ណឹង ដូច្នេះមិនហ៊ានអះអាងលើសពីនេះទេ ថាប៉ុន្មាននាក់នោះ គ្រោងគេជួបគ្នាធ្វើអ្វី ជាការណាត់ជួបក្នុងផ្លូវរកស៊ី ឬក៏រឿងផ្ទាល់ខ្លួននោះដែរ។ ជុំវិញការអះអាងរបស់ប្រភពខាងលើនេះ កញ្ញា រ៉ូលីន មិនអាចភ្ជាប់ទំនាក់ទំនងសុំការបកស្រាយបានឡើយ៕

ដកស្រង់ពី៖ Sabay