បណ្តាញសង្គម

ម៉ាស់ម៉ាក Apple ពិសេសយ៉ាងណា? (មានវីដេអូ)

វីដេអូដែលបង្ហោះលើ YouTube ដោយគណនី Unbox Therapy កាលពីថ្មីៗនេះបានបង្ហាញអំពីម៉ាស់ឈ្មោះ Face Mask ដែល Apple ជាអ្នកផលិតដោយខ្លួនឯង និងម៉ាស់ឈ្មោះ ClearMask ផងដែរ។ម៉ាស់ Face Mask គឺជាម៉ាស់ផលិតឡើងជាពិសេសដោយក្រុមការងារវិស្វករ និងឧស្សាហកម្មឌីហ្សាញរបស់ Apple សម្រាប់ឲ្យបុគ្គលិក Apple ប្រើប្រាស់អំឡុងពេលផ្ទុះជំងឺកូវីដ១៩។ ប្រអប់ម៉ាស់នីមួយៗមានម៉ាស់ចំនួនប្រាំ និងមានទំពក់ដែលអាចឲ្យភ្ជាប់ត្រចៀកទាំងសងខាងរបស់ម៉ាស់ ដើម្បីអាចពាក់បានជាប់ជាងមុន។គេមិនទាន់ដឹងនៅឡើយទេថាម៉ាស់ Face Mask នេះនឹងត្រូវផលិតដាក់លក់លើទីផ្សារដែរឬយ៉ាងណានោះ ប៉ុន្តែគម្រោងការផលិតនេះទំនងជាសម្រាប់ជួយដល់បុគ្គលិកមួយមុខប៉ុណ្ណោះ។ គណនី YouTube ខាងលើក៏បានបង្ហាញអំពី ClearMask ផងដែរ ដែលជាម៉ាស់ថ្លាអាចឲ្យអ្នកមានបញ្ហាក្នុងស្ដាប់មានទំនាក់ទំនងបានល្អប្រសើរជាងមុន។ Apple បានជ្រើសរើសយក ClearMask បានធ្វើការជាមួយសិស្សមកពីសកលវិទ្យាល័យ Gallaudet ជាសកលវិទ្យាល័យដែលជំនាញខាងផ្ដល់ការអប់រំដល់អ្នកមានបញ្ហាគ-ថ្លង់៕

ដកស្រង់ពី៖sabay