បណ្តាញសង្គម

ទូរសព្ទ Nokia អេក្រង់ 120Hz ត្រៀមខ្លួនចេញខែវិច្ឆិកានេះ

ដំណឹងថ្មីមួយបានឲ្យដឹងថាក្រុមហ៊ុន HMD Global បានបញ្ចប់ការធ្វើតេស្ត ហើយនឹងចាប់ផ្ដើមការផលិតស្មាតហ្វូន Nokia បន្ទាប់នៅក្នុងខែកញ្ញានេះ ឬនៅក្នុងខែតុលាខាងមុខ។

ដូចនេះនៅក្នុងខែវិច្ឆិកានឹងមានប្រកាសចេញស្មាតហ្វូន Nokia ថ្មី មានម៉ូដែល Nokia 9.3 និង Nokia 7.3 ផងដែរ។Nokia 9.3 នឹងជាស្មាតហ្វូនកម្រិត Flagship ដែលប្រើប្រាស់បន្ទះឈីប Snapdragon 865, អេក្រង់ OLED 120Hz, កាមេរ៉ាមេ ១០៨MP និងកាមេរ៉ាបន្ទាប់បន្សំទំហំ ៦៤MP ហើយមានប្រើប្រាស់ ZEISS Optic ផងដែរ។

ស្មាតហ្វូននេះអាចនឹងមានសមត្ថភាពថតវីដេអូកម្រិត 8K ហើយនឹងមាននូវ Effect ពិសេសពី ZEISS ទៀតផង។ដោយឡែក Nokia 7.3 នឹងជាស្មាតហ្វូនលំដាប់ថវិកាមានសេវា 5G ប្រើប្រាស់បន្ទះឈីប Snapdragon 690។

អេក្រង់របស់វានឹងមាន Refresh Rate ខ្ពស់ (អាច 90Hz ឬ 120Hz), មានកាមេរ៉ាក្រោយបួនគ្រាប់ជាមួយ ZEISS Optic។បើផ្អែកតាមរូបភាព Render ចេញផ្សាយដោយ @OnLeaks បានបង្ហាញថា Nokia 7.3 មានប្រើរចនាបថចោះរន្ធលើអេក្រង់ដាក់កាមេរ៉ា Selfie, ទ្រនាប់ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ, ប្រើរន្ធ USB-C និងមានរន្ធកាស 3.5mm។ ស្មាតហ្វូននេះរំពឹងថាមានថ្មទំហំ ៤០០០mAh និងគាំទ្រការសាកកម្លាំង 18W៕

ដកស្រង់ពី៖sabay