បណ្តាញសង្គម

វីដេអូឡាន Jeep បីគ្រឿង នាំគ្នាទៅសង្គ្រោះឡាន Jeep ដែលជាប់លើភ្នំ

កាលពីថ្មីៗកន្លងទៅរថយន្ត Jeep Wrangler ពណ៌ខ្មៅមួយគ្រឿង ត្រូវបានគេបោះបង់ចោលទុកនៅលើផ្លូវកង់លើភ្នំ នៅក្នុងតំបន់ Razor Ridge ក្នុងរដ្ឋ California។

រថយន្តនេះត្រូវបានគេជួយសង្គ្រោះ ក្រោយពីជាប់គាំងលើសម្រាប់ជិះកង់អស់ពេលប្រមាណ ៣៦ម៉ោង។បើតាមការរៀបរាប់របស់វិបសាយ The Drive បានឲ្យដឹងថាមានសមាជិកជាច្រើននៃក្លឹបរថយន្ត SoCal Jeep បានរួមគ្នា បើកបរទៅកាន់តំបន់ដែលរថយន្ត Wrangler ជាប់គាំង។

រូបភាព និងវីដេអូពីកន្លែងហេតុការណ៍បានបង្ហាញថាមានរថយន្ត Wrangler មួយបានបើកឡើងជ្រុងនៃកំពូលភ្នំ រួចហើយបានថ្ពក់ខ្សែជាប់នឹងរថយន្ត Wrangler ដែលជាប់គាំង។

បន្ថែមពីនេះដែរមានរថយន្ត Wrangler ពីរគ្រឿងទៀតបានថ្ពក់ខ្សែជាប់នឹងរថយន្ត Wrangler ដែលសណ្ដោងរថយន្ត Wrangler ដែលជាប់គាំង ដើម្បីធានាថាវាអាចទប់ខ្លួនជាប់ពេលព្យាយាមអូសរថយន្ត Wrangler ដែលជាប់។ ដើម្បីកុំឲ្យរថយន្តរអិលទៅម្ខាងទៀត គេ ក៏ឃើញមានមនុស្សជាងច្រើននាក់បានព្យាយាមជួយទាញរថយន្តផងដែរ៕

 

ដកស្រង់ពី៖sabay