បណ្តាញសង្គម

Apple កំពុងរើសអ្នកនិយាយភាសាវៀតណាមស្ទាត់ ដើម្បីធ្វើរឿងមួយ

Apple កំពុងតែជ្រើសរើសអ្នកវិភាគការអត្ថាធិប្បាយ Siri ដែលស្ទាត់ជំនាញលើភាសាមួយចំនួនដែលមិនទាន់ Support នៅលើ Siri ដើម្បីពង្រីកវិសាលភាព Siri ឲ្យកាន់តែទូលំទូលាយ។

ការិយាល័យ Apple ក្នុងទីក្រុង Cork ប្រទេសអៀរឡង់ កំពុងជ្រើសរើសអ្នកជំនាញភាសាអ៊ុយក្រែន, ភាសាហុងគ្រី, ភាសាស្លូវ៉ាគី, ភាសាឆេក, ភាសាក្រូអាត, ភាសាក្រិក, ភាសា Felmish, ភាសារ៉ូម៉ានី, និងភាសាប៉ូឡូញ។ បន្ថែមពីនេះ Apple នៅសិង្ហបុរីក៏កំពុងជ្រើសរើសអ្នកជំនាញភាសាឥណ្ឌូណេស៊ី និងភាសាវៀតណាមផងដែរ។

ប្រសិនបើ Siri បន្ថែមនូវភាសាដូចដែលបានរៀបរាប់ខាងលើ នោះភាសាទាំងនោះក៏អាចនឹងត្រូវបញ្ចូលលើកម្មវិធី Translate របស់ Apple ដែលបានបញ្ចេញឲ្យប្រើនៅលើ iOS 14៕

ដកស្រង់ពី៖sabay