បណ្តាញសង្គម

ដំណឹងចុងក្រោយ! អៀង ស៊ីធុល មិន​ទាន់​វះកាត់​​ថង់ប្រមាត់​ទេ

តារាចម្រៀងជើងចាស់របស់ខ្មែរ ដែលកំពុងសម្រាក និងព្យាបាលជំងឺថង់ប្រមាត់ធ្ងន់ធ្ងរនៅមន្ទីរពេទ្យមួយ

នារដ្ឋម៉ាសាជូសិត សហរដ្ឋអាមេរិក បានប្រាប់ថា ថង់ប្រមាត់របស់លោកមិនទាន់ត្រូវបានក្រុមគ្រូពេទ្យជំនាញវះកាត់នៅឡើយទេ ដោយរង់ចាំតាមដានពីស្ថានភាពជំងឺនេះមួយរយៈសិន។ នៅក្នុងសារមួយដែលមានភ្ជាប់រូបថតលោកកំពុងអង្គុយលើគ្រែ ដៃមានព្យួរសេរ៉ូមក្នុងបន្ទប់អ្នកជំងឺចំនួន៤សន្លឹក តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីយប់មិញនេះ មានខ្លឹមសារថា លោកសូមអគុណដល់ឯកឧត្ដម លោកជំទាវ បងប្អូន និងកូនក្មួយទាំងអស់ដែលបានព្រួយបារម្ភ និងសរសេរសារសួរសុខទុក្ខ។

ការដាក់លោក អៀង ស៊ីធុល ឲ្យស្ថិតនៅក្រោមការតាមដាន និងព្យាបាលសុខភាពនៅផ្ទះមួយរយៈសិននេះ គឺនៅក្រោយពីគ្រូពេទ្យពិនិត្យឃើញថាថង់ប្រមាត់របស់លោកមានសភាពហើមធំជាងធម្មតា ហើយលោក អៀង ស៊ីធុល មានអាការឈឺចុកឈួលពីក្នុងទ្រូង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០៕

ដកស្រង់ពី៖ Sabay