បណ្តាញសង្គម

មានតែ ៥០រៀលលុយខ្មែរ ក៏អាចរចនាវេបសាយដ៏ស្រស់ស្អាតបានដែរ!

បច្ចុប្បន្ននេះ មានមុនស្សជាច្រើនបានចេញរកសុីឬបើកអាជីវកម្មដោយខ្លួនឯងជាច្រើន ជាក់ស្តែងអាជីវកម្មបច្ចុប្បន្នត្រូវតាមទាន់ទៅនឹងសម័យកាលដែលជាសម័យបច្ចេកវិទ្យា។

ក្នុងនោះដែរ វេបសាយជាចំនុចសំខាន់បំផុតសម្រាប់ដើម្បីណែនាំឲ្យគេស្គាល់អាជីវកម្ម។ វេបសាយមិនត្រឹមតែជួយឱ្យអាជីវកម្មរប់សយើងផ្សព្វផ្សាយ និងលក់ផលិតផលនិងសេវាកម្មតែប៉ុណ្ណោះទេ ប៉ុន្តែវាជាចំនុចពិសេសសម្រាប់អតិថិជនមានទំនុកចិត្តនិងជឿជាក់អំពីក្រុមហ៊ុន។

ក្រៅពីនោះវេបសាយនឹងជួយអាជីវកម្មរបស់លោកអ្នកស្វែងរកអតិថិជនបន្ថែម បង្កើនប្រសិទ្ធភាពផ្សព្វផ្សាយរបស់អ្នក សន្សំប្រាក់លើការបោះពុម្ព និងថ្លៃដើមចែកចាយ ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនថ្មី និងពង្រីកទីផ្សាររបស់អ្នក។

ដើម្បីចំណេញ និងដើរទាន់សម័យបច្ចេកវិទ្យា មានត្រឹមតែ ៥០រៀលលុយខ្មែរ ក៏អាចរចនាវេបសាយ ឬគេហទំព័រដ៏ស្រស់ស្អាតបានជាមួយ ក្រុមហ៊ុន Netsoftex បានដែរ។ ប្រញាប់ឡើង ការផ្តល់ជូននេះ សម្រាប់តែ ៥០ ក្រុមហ៊ុនតែប៉ុណ្ណោះ។

ប្រូម៉ូសិនពិសេសនេះ ក៏ជាការលើកកម្ពស់ក្រដាស់ប្រាក់ ៥០រៀលលុយខ្មែរផងដែរ ពោលគឺជាការបញ្ជាក់ថា ក្រដាសប្រាក់ ៥០រៀល នៅតែចរាចរលើទីផ្សារ។ក្រៅពីនេះ ក្រុមហ៊ុន Netsoftex ក៏មានផ្តល់ជូននូវសេវាកម្ម បង្ហោះនិងការបង្កើត ពិសេសគឺ សរសេរគេហទំព័រ បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ លក់កម្មវិធីគ្រប់គ្រងការងារ និងផ្សារលក់អនឡាញ ជាដើម។ 

ដកស្រង់ពី៖sabay