បណ្តាញសង្គម

YouTube បើកឲ្យប្រើឡើងវិញនូវមុខងារពិសេសលើ iOS 14

កាលពីព្រហស្បតិ៍ YouTube បានបើកឲ្យដំណើរការឡើងវិញនូវមុខងារ Picture-in-Picture ក្នុងប្រព័ន្ធប្រតិបត្តិ iOS 14 ដែលអាចឲ្យអ្នកប្រើប្រាស់ទស្សនាវីដេអូ YouTube ពីវិបសាយបណ្ដើរ និងធ្វើកិច្ចការផ្សេងទៀតបណ្ដើរបាន។រំលឹកថាកាលពីដើមខែ YouTube បានកែសម្រួលមិនឲ្យមុខងារពិសេសនេះដំណើរការបាន ដោយតម្រូវឲ្យចុះឈ្មោះបង់លុយជាសមាជិក YouTube Premium ទើបអាចប្រើប្រាស់មុខងារនេះបាន។

ដើម្បីអាចទស្សនាវីដេអូ YouTube បណ្ដើរនិងធ្វើកិច្ចផ្សេងបណ្ដើរ អ្នកត្រូវចូលទៅកាន់វិបសាយ YouTube តាមរយៈកម្មវិធី Safari លើ iPhone។ បន្ទាប់មកស្វែងរកវីដេអូដែលអ្នកចង់ទស្សនា ហើយចុចបើកវីដេអូនោះ។ ក្រោយមកទៀតចុចចូលទៅកាន់ Full Screen រួចហើយចុចលើ Icon PiP ដែលស្ថិតនៅផ្នែកលើឆ្វេងខាងស្ដាំ៕

ដកស្រង់ពី៖sabay