បណ្តាញសង្គម

ទូរសព្ទ Huawei នឹងចាប់ផ្ដើមប្រើ HarmonyOS 2.0 ចាប់ពីខែធ្នូ

Huawei បានបញ្ជាក់ថាស្មាតហ្វូនមួយចំនួនដែលដំណើរការលើ EMUI 11 នឹងអាចដំឡើងប្រព័ន្ធប្រតិបត្តិការ HarmomyOS 2.0 បានប្រព័ន្ធប្រតិបត្តិការផលិតដោយ Huawei នេះកំពុងប្រើប្រាស់ក្នុងដំណាក់កាល Deveoper ហើយការដាក់ឲ្យប្រើសាកល្បងលើកដំបូងរំពឹងថាចាប់ផ្ដើមនាខែធ្នូនេះ។

រូបភាព Poster មួយនៅលើបណ្ដាញ Weibo ដែលអះអាងថាបានឃើញកាលវិភាគបញ្ចេញប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 បានឲ្យដឹងថាស្មាតហ្វូនប្រើឈីប Kirin 9000 នឹងអាចប្រើមុនគេ (ទំនងជា Mate 40 Series) បន្ទាប់មកស្មាតហ្វូនប្រើឈីប Kirin 990 5G (មាន P40 Series និង Mate 30 Sires) និងម៉ូដែលបន្តបន្ទាប់គឺស្មាតហ្វូនប្រើឈីប Kirin 4G, ឈីប Kirin 985, 980, 820, 810 និង Kirin 710។ គួរដឹងថា Mate 40 Series រំពឹងថាប្រកាសចេញនៅពាក់កណ្ដាលខែតុលា ក្នុងទីផ្សារប្រទេសចិន ហើយសម្រាប់ទីផ្សារសកលរំពឹងថាត្រូវរង់ចាំដល់ឆ្នាំ ២០២១ ឯណោះ៕

ដកស្រង់ពី៖sabay