បណ្តាញសង្គម

ភាពយន្ត​ភាគ​ថៃល្បីៗទាំង​នេះ​ សុទ្ធតែត្រៀម​​​ចេញ​រដូវកាលទី ២

ផ្អែកតាមប្រជាប្រិយភាពហក់ឡើងខ្ពស់ហួសពីការស្មាន របស់ភាពយន្តភាគ ៣រឿង ក្រុមផលិតរឿងរបស់ប៉ុស្តិ៍លេខ ៣ថៃក៏បានបង្ហើបថានឹងត្រៀមថតរដូវកាលថ្មីបន្ថែមពីលើរដូវកាលទី ១ដែលចាក់ផ្សាយពីកន្លងទៅ។

ខាងក្រោមនេះជាចំណងជើងរឿងថ្មី ដែលសាច់រឿងទាំងមូលសម្រាប់រដូវកាលថ្មីត្រៀមថតឆាប់ៗនេះ៖

១. រឿង «Duang Jai Tewaprom»

 

ស៊េរីរឿង «Suparburoot Jutathep» បានចេញផ្សាយកាលពីឆ្នាំ ២០១៣ និងក្លាយជារឿងភាគទូរទស្សន៍ដែលល្បីខ្លាំងនៅឆ្នាំនោះ។ ដោយសារតែល្បីពេកនោះហើយ ទើបប៉ុស្តិ៍លេខ ៣ទម្លាយព័ត៌មានថាខ្លួននឹងផលិតរដូវកាលថ្មីឆាប់ៗ។ រឿងថ្មីនោះ នឹងបង្ហាញពីជីវិត និងដំណើររឿងរបស់កូនៗរបស់តួឯកប្រុសស្រីនៅរដូវកាលទី១។

២. រឿង «Prom Likit»

 

នេះជាភាពយន្តថ្មី ជាស្នាដៃថ្មីរដូវកាលទី ២រឿង «បុព្វេសន្និវាស» ដែលល្បីដាច់គេប្រចាំឆ្នាំ ២០១៨ សម្ដែងដោយ Pope Thanawat និង Bella Ranee។ ផ្អែកតាមអ្នកស្រី Nong Arunosha បាននិយាយក្នុងបទសម្ភាសកាលពីពេលកន្លងទៅ រឿង «ព្រហ្មលិខិត» គ្រោងដំណើរការថតនៅខែតុលា ឆ្នាំ ២០២០នេះ។

៣. រឿង «Thong Aek Mor Yah Tah Chalong Season 2»

នៅថ្ងៃទី ០២ ខែតុលា មានព័ត៌មានថ្មីបានរាយការណ៍ថា ផលិតករភាពយន្ត Chu Chudapa និង Kong Piya ត្រៀមរួមដៃគ្នាផលិតរឿង «Thong Aek Mor Yah Tah Chalong» សម្រាប់រដូវកាលថ្មី ដោយមាន Mario Maurer និង Kimmy Kimberley ជាតួឯកដដែល៕

ដកស្រង់ពី៖ Sabay