បណ្តាញសង្គម

សែស្រឡាយ ខេមរៈ សិរីមន្ត មួយ​ទៀត​លេច​មុខ​ហើយ ទាំង​ស្អាត សំឡេង​ក៏​ពីរោះ​ដែរ

យុវតីដ៏ស្រស់ស្អាតម្នាក់ ដែលគេឧស្សាហ៍ឃើញច្រៀងបទCOVER លើផេក Khemarak Sereymun នូវបទចម្រៀងល្បីៗជាច្រើនកន្លងមកនោះ

ឥឡូវនេះទើបត្រូវបានគេដឹងថា នាងគឺជាបងប្អូនជីដូនមួយ របស់លោក ខេមរៈ សិរីមន្ត តារាចម្រៀងហង្សមាស។ យុវតីរូបនេះ មានឈ្មោះថា អ៊ិត ជូលីណា មានវ័យ ១៩ឆ្នាំ។

តាមប្រភពមួយបានទម្លាយឲ្យដឹងថា នាង គឺជាសាច់ញាតិរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពោលគឺ ម្ដាយរបស់ កញ្ញា អ៊ិត ជូលីណា និងឪពុកកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវជាជីដូនមួយនឹងគ្នា។ ដូច្នេះពួកគេ ទាំងពីរ ត្រូវជាបងប្អូនជីទួតមួយនឹងគ្នា។

តាមប្រភព គ្រួសារអ្នកទាំងពីរជាបងប្អូនស្និទ្ធស្នាលគ្នាខ្លាំង។ អ៊ិត ជូលីណា ត្រូវបានគេកត់សម្គាល់ថា នាងមានទេពកោសល្យខាងសិល្បៈចម្រៀងល្អមិនធម្មតាដែរ បូករួមទាំងសម្រស់ក៏ស្រស់ស្អាតមិនណយថែមទៀត។ ដូច្នេះហើយ ជូលីណា ត្រូវបានគេប្រៀបប្រដូចទៅនឹង មីងរបស់នាង គឺកញ្ញា ខេមរៈ ស្រីពៅ ដែលបានស្លាប់ទៅហើយនោះ។

ជាមួយទេពកោសល្យនេះ ជារឿយៗលើផេក Khemarak Sereymun ដែលជាទំព័រហ្វេសប៊ុកផ្លូវការរបស់លោក តែងឃើញផុសបទចម្រៀង របស់ កញ្ញា អ៉ិត ជូលីណា ដែលនាងយកបទចម្រៀងល្បីមក COVER ជាបន្តបន្ទាប់។ យ៉ាងណា នាងមិនធ្លាប់មានបទចម្រៀងផ្ទាល់ខ្លួនឡើយ ដោយទើបតែពេលនេះ នាងបានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទ មានចំណងជើងថា "ចង់ជួបមនុស្សស្មោះ"។

បទចម្រៀងទី១របស់យុវតីកំពុងតែរៀនថ្នាក់ទី១១រូបនេះ និពន្ធបទភ្លេង និងមេឡូឌី ដោយTono Saki ហ្គីតាដោយ ភួង សុភារ័ក្ស និពន្ធទំនុកច្រៀង : សេង សុវណ្ណារា។ បទចម្រៀងរបស់នាង ត្រូវបានបង្ហោះលើនៅឆាណែល HIDE officials ដែលប្រមូលផ្ដុំដោយមនុស្សមានទេពកោសល្យខាងសិល្បៈមួយក្រុម។

ពួកគេបានប្រកាន់គោលជំហរផលិតតែ Original songs ហើយតាមដំណឹង ពួកគេបានកុងត្រាបងប្អូនជីទួតមួយស្រីរបស់ លោក សិរីមន្ត រួចហើយ ហើយពួកគេគ្រោងនឹងផលិតបទចម្រៀងឲ្យនាងជាបន្តបន្ទាប់ទៀត។ ចង់ដឹងថា Original songs ដំបូងរបស់កញ្ញា អ៊ិត ជូលីណា ពីរោះយ៉ាងណាសូមទស្សនានឹងស្ដាប់ទាំងអស់គ្នា៕

 

ដកស្រង់ពី៖ Sabay