បណ្តាញសង្គម

ទីបំផុត Apple ព្រមប្រាប់ថ្ងៃប្រកាសចេញ iPhone 12 ហើយ!

Apple បានបញ្ចេញលិខិតអញ្ជើញសម្រាប់កម្មវិធីអនឡាញបន្ទាប់របស់ខ្លួន ដែលនឹងធ្វើឡើងនៅយប់ម៉ោង ១២ ថ្ងៃទី១៣ ខែតុលា រំលងចូលថ្ងៃទី ១៤ ម៉ោងនៅកម្ពុជា។

កម្មវិធីនេះនឹងធ្វើឡើងនៅទីស្នាក់ការថ្មីរបស់ Apple ដែលនឹងផ្សាយផ្ទាល់តាមអនឡាញដូចជាកម្មវិធីពីរចុងក្រោយកន្លងទៅ។ត្បិតថា Apple មិនបានបញ្ជាក់ថានៅសប្ដាហ៍ខាងក្រោយខ្លួននឹងប្រកាសចេញផលិតផលថ្មីអ្វីក៏ដោយ ក៏គេអាចដឹងបានយ៉ាងច្បាស់ថា iPhone ជំនាន់ថ្មីនឹងបង្ហាញខ្លួនក្នុងកម្មវិធីនេះ រួមជាមួយផលិតផលថ្មីផ្សេងៗជាច្រើនទៀតផងដែរ។

iPhone ជំនាន់ថ្មីរំពឹងថាមានចំនួនបួនប្រភេទដែលក្នុងនោះមាន iPhone 12 mini អេក្រង់ទំហំ ៥,៤អ៊ីញ, iPhone 12 អេក្រង់ទំហំ ៦,១អ៊ីញ, iPhone 12 Pro អេក្រង់ទំហំ ៦,១អ៊ីញ និង iPhone 12 Pro Max អេក្រង់ទំហំ ៦,៧អ៊ីញ។ iPhone ទាំងបួននឹងប្រើប្រាស់នូវបន្ទះឈីប A14 Bionic ដែលមានគាំទ្រនូវសេវា 5G ហើយមានបំពាក់អេក្រង់ OLED ទាំងអស់ មិនមានលាយឡំជាមួយ LCD ដូចមុនឡើយ៕

ដកស្រង់ពី៖sabay