បណ្តាញសង្គម

លេច​ឮ​មក​ថា ឆ្នាំ​នេះ ហង្សមាស ចាយ​លុយ​មិន​សំចៃ​ឡើយ​ដើម្បី​ផលិត​បទ​ប្រពៃណី​បុណ្យ​កឋិន​

បន្ទាប់រដូវបុណ្យកឋិនបានឈានមកដល់ មានព័ត៌មានចេញមកថា ឆ្នាំនេះ ហង្សមាស

ដែលជាផលិតកម្មធំក្នុងស្រុក និងស្ទើរតែគ្មានពលរដ្ឋខ្មែរណា ដែលថាមិនស្គាល់នោះ គ្រោងចាយលុយមិនសំចៃដៃឡើយផលិតកម្មបទចម្រៀងអបអរពិធីបុណ្យប្រពៃណីជាតិមួយនេះ។

តាមការផុសរូបភាព និងកិច្ចសម្ភាស៍ផ្សេងៗដែលទើបបានបង្ហោះថ្មីៗនៅលើផេក ផលិតកម្ម រស្មីហង្សមាស បានបង្ហាញឲ្យដឹងថាមានបទចម្រៀងបែបប្រពៃណីខ្មែរជាច្រើនបទដែលកំពុងត្រៀម ចេញជាបន្តបន្ទាប់ក្នុងរដូវបុណ្យកឋិនទានឆ្នាំនេះ។

ទាក់ទងទៅនឹងការផលិតបទប្រពៃណីសម្រាប់បុណ្យកឋិនឆ្នាំនេះគឺមិនមែនធម្មតានោះទេ ព្រោះមាន លេចឭព័ត៌មានជាច្រើនកំពុងខ្សឹបខ្សៀវថា ហង្សមាស គ្រោងចាយលុយមិនសំចៃដៃឡើយដើម្បីផលិតបទអបអរបុណ្យប្រពៃណីជាតិនេះ។

ប្រភពមិនបញ្ចេញឈ្មោះ បង្ហើបថា ហង្សមាស បាននិង កំពុងប្រមូលសិល្បករសម័យបុរាណគ្រប់ទម្រង់ច្រើនជំនាន់ ជាច្រើនរយនាក់ណាស់មករួមគ្នាតែម្តង។ យ៉ាងណា ព័ត៌មានពិតកម្រិតណា មិនទាន់មានអ្វីផ្ទៀងផ្ទាត់នោះទេ ខណៈភាគីខាងហង្សមាស មិនទាន់អាចសុំការអធិប្បាយចំពោះរឿងនេះបាន។

ដូច្នេះមានតែរង់ចាំតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសទាំងអស់គ្នា៕ តែឥឡូវស្ដាប់បទចម្រៀងមួយបទនេះសិន!

ដកស្រង់ពី៖Sabay