បណ្តាញសង្គម

ចេញហើយ! ម៉ូតូ Honda Forza 125 ឆ្នាំ២០២១

ក្រុមហ៊ុនម៉ូតូ Honda បានប្រកាសចេញម៉ូតូ Forza ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដែលឌីហ្សាញ និងអាប់ដេតជាពិសេស សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងទីប្រជុំជន។

Forza 125 ថ្មីនេះទទួលបានការផ្លាស់ប្តូរមួយចំនួនប៉ុណ្ណោះ ដូចជា របាំងការពារខ្យល់ខាងមុខអាចសារ៉េដោយប្រើភ្លើង ក៏ដូចជា ប្រព័ន្ធទប់លំនឹង និង បន្ថែមរន្ធសាកភ្លើង USB ជំនួសឲ្យដុតបារីតែម្តង។

ចំណែកឯផ្នែកមេកានិចវិញមិនមានការផ្លាស់ប្តូរឡើយ ដោយ Forza 125 នៅតែប្រើប្រាស់ម៉ាស៊ីនកម្លាំង ១២៥សេសេ ជាមួយប្រព័ន្ធ PGM-Fi ដដែល។ចំណុចពិសេសមួយចំនួនទៀតលើ Forza 125 មានដូចជា ឃ្លុបក្រោមកែបអាចដាក់មួកសុវត្ថិភាពបាន២, ប្រព័ន្ធបញ្ឆេះម៉ាស៊ីនមិនបាច់ប្រើសោ, ចង្កៀង LED, កង់មុខទំហំ ១៥អ៊ីញ, កង់ក្រោយទំហំ ១៤អ៊ីញ, ហ្វ្រាំងឌីស Hydraulic និង ចំណុះធុងសាំង ១១,៥លីត្រ។ទោះជាយ៉ាងណា Honda មិនទាន់បានប្រកាសពីតម្លៃរបស់វានៅឡើយទេ៕

ដកស្រង់ពី៖sabay