បណ្តាញសង្គម

Apple ចែកកាស AirPods ឥតគិតថ្លៃដល់អ្នកទិញ iPhone ក្នុងប្រទេសនេះ

អតិថិជនក្នុងប្រទេសឥណ្ឌា នឹងទទួលបានកាស AirPods ដោយឥតគិតថ្លៃនៅពេលដែលពួកគេទិញ iPhone 11 ពីហាងអនឡាញផ្លូវការរបស់ Apple នៅឥណ្ឌា អំឡុងពិធីបុណ្យ Diwali ដែលចាប់ផ្ដើមពីថ្ងៃទី១៧ ខែតុលាតទៅ។

បច្ចុប្បន្ននេះ iPhone 11 មានតម្លៃប្រមាណ ៩៣៦ដុល្លារ នៅប្រទេសឥណ្ឌា ខណៈដែលកាស AirPods មានតម្លៃប្រមាណ ២០០ដុល្លារ។ iPhone 11 ជាស្មាតហ្វូនដែលបានជួយឲ្យ Apple រក្សាតំណែងនាំមុខសម្រាប់ស្មាតហ្វូនលំដាប់ថ្លៃនៅប្រទេសឥណ្ឌា ដែលមានតម្លៃចាប់ពី ៦០០ដុល្លារឡើងទៅ។

គួរដឹងថាហាងទំនិញអនឡាញផ្លូវការរបស់ Apple ទើបបើកដំណើរការកាលពីថ្មីៗនេះប៉ុណ្ណោះ អំឡុងពេលដែលការលក់អនឡាញនៅប្រទេសឥណ្ឌាឈានដល់កំណត់ត្រាថ្មីមួយអំឡុងត្រីមាសទី២ ឆ្នាំ ២០២០ ដែលស្មើនឹង ៤៥% នៃការលក់សរុប៕

ដកស្រង់ពី៖sabay