បណ្តាញសង្គម

ហាងឆេងអាសង់ ២០២០ តម្លៃនៅជាង ២ពាន់ស្ដើង

នៅមិនទាន់ស្ងាត់ ហាងឆេងម៉ូតូអាសង់ស៊េរីឆ្នាំ ២០២០ នៅតែមានតម្លៃជាង ២ពាន់ដុល្លារបើតាមការសាកសួរនៅតាមហាងជាច្រើននៅក្នុងក្រុងភ្នំពេញ។

ត្បិតជិតដាច់ឆ្នាំ ២០២០ អាសង់ស៊េរីថ្មីនៅមិនទាន់ប្រកាសចេញតែសម្រាប់ Honda Dream ដែលគេតែងនិយមហៅ អាសង់ ឆ្នាំ ២០២០ នេះនៅតែមានទីផ្សារលក់ចេញជាហូរហែ។

ម៉ូតូដែលត្រូវគ្រប់វ័យនិងមានរូបរាងមិនមានការប្រែប្រួល តាមពីប្រភពហាងម្ដុំគិរីរម្យនៅព្រឹកនេះ Honda Dream ឆ្នាំ ២០២០ ដាក់លក់តម្លៃខ្ទង់ ២ ២០០ដុល្លារ (តម្លៃនេះអាចប្រែប្រួល និងខុសគ្នាពីហាងមួយទៅហាងមួយ)។ ចំពោះមួយទឹកតម្លៃអាចក្រោមនេះខ្ទង់ ២០០ដុល្លារ។ម៉ូតូប្រើចង្កឹះលេខ Honda Dream ស៊េរីឆ្នាំ ២០២០ នេះមានជម្រើសពណ៌ ៣ គឺដូចទៅនឹងឆ្នាំមុនៗដែរ ក៏ប៉ុន្តែបានថែមពណ៌ស ថ្មីសន្លាង មួយទៀត៕

ដកស្រង់ពី៖sabay