បណ្តាញសង្គម

ព្រោះថ្មតូចជាងមុន Apple ទម្លាក់សមត្ថភាពឈីប A14 ប្រើលើ iPhone 12

ឈីប A14 Bionic របស់ Apple គឺជាបន្ទះឈីបដំបូងគេផលិតដោយប្រើប្រាស់បច្ចេកវិទ្យា 5nm ហើយវាមិនត្រឹមមានប្រើប្រាស់លើត្រកូល iPhone 12 នោះទេ ប៉ុន្តែក៏មានប្រើប្រាស់លើ iPad Air 4 ផងដែរ Apple បានអះអាងថា CPU និង GPU នៃបន្ទះឈីបនេះមានល្បឿនលឿនជាងឈីបរបស់ក្រុមហ៊ុនគូប្រជែងប្រមាណ ៥០% ហើយថែមទាំងអះអាងថាសមត្ថភាពរបស់វាអាចប្រកួតប្រជែងនឹងកុំព្យូទ័រយួរដៃបាន។

យ៉ាងណាក្ដី បើផ្អែកតាមពិន្ទុធ្វើតេស្តនៅលើ AnTuTu រវាង iPhone 12 និង iPad Air 4 ឃើញថាមានទំហំខុសគ្នាច្រើន។ iPad Air 4 ទទួលបានពិន្ទុសរុបដល់ខ្ទង់ ៦៦ម៉ឺនពិន្ទុ ខណៈដែល iPhone 12 ទទួលបានត្រឹមជាង ៥៦ម៉ឺនពិន្ទុ ខុសគ្នាជិត ១០ម៉ឺនពិន្ទុឯណោះ។វិបសាយ AnTuTu ជឿជាក់ថាសមត្ថភាពបន្ទះឈីប A14 Bionic ត្រូវបានគេកាត់បន្ថយនៅលើ iPhone 12 ក៏ដោយសារ iPhone 12 មានថ្មទំហំតូចជាងមុន និងដើម្បីទប់ស្កាត់បញ្ហានៃការឡើងកំដៅផងដែរ។

វិបសាយខាងលើបានបញ្ជាក់ថា iPhone 11 Pro អាចយកឈ្នះ iPhone 12 លើការតេស្ត GPU ត្បិតថា iPhone 12 មានបំពាក់ឈីបដែលមាន GPU លឿនជាងក្ដី៕

ដកស្រង់ពី៖sabay