បណ្តាញសង្គម

iPhone 12 បីប្រភេទនេះ ប្រើប្រាស់អេក្រង់ OLED របស់ Samsung

សារព័ត៌មានកូរ៉េខាងត្បូង The Elec បានឲ្យដឹងថាមាន iPhone 12 ចំនួនបីប្រភេទប្រើប្រាស់អេក្រង់ OLED ផលិតដោយ Samsung Display ខណៈដែលមួយប្រភេទទៀតប្រើប្រាស់អេក្រង់បានមកពី LG Display។Samsung Display ផ្គត់ផ្គង់អេក្រង់ OLED ដល់ iPhone 12 mini, iPhone 12 Pro និង iPhone 12 Pro Max។

ចំណែក iPhone 12 ប្រើប្រាស់អេក្រង់របស់ LG Display។ ដោយឡែកក្រុមហ៊ុនចិន BOE ដែលធ្លាប់លេចឮថាជាដៃគូផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone ជំនាន់ថ្មី មិនមានឈ្មោះក្នុងនេះឡើយ។ Samsung និង LG អាចនឹងផ្គត់ផ្គង់អេក្រង់ OLED សរុប ៨០លានបន្ទះដល់ Apple ដែលក្នុងនោះនឹងមាន ៦០លានបន្ទះផ្គត់ផ្គង់ដោយ Samsung Display៕

ដកស្រង់ពី៖sabay