បណ្តាញសង្គម

ភ្នែក iPhone 11 និង iPhone 12 មើលឃើញទិដ្ឋភាពនេះខុសគ្នាដាច់!

ជារៀងរាល់ឆ្នាំអ្នកថតរូបភាពទេសចរណ៍ Austin Mann តែងចែករំលែករូបភាពថតចេញពីកាមេរ៉ា iPhone ជំនាន់ថ្មី ឲ្យគ្រប់គ្នាឃើញស៊ីជម្រៅអំពីការអភិវឌ្ឍន៍របស់កាមេរ៉ា។

នាឆ្នាំនេះ Austin បានយក iPhone 12 Pro ទៅថតសាកល្បងនៅឧទ្យានទឹកកកនៅរដ្ឋ Montana ដែលបានសាកល្បងការថតក្នុងស្ថានភាពខុសៗគ្នា ពីមេឃភ្លឺ ទៅមេឃងងឹត។ចំណុចដែលគេគួរឲ្យចាប់អារម្មណ៍ខ្លាំងគឺថាការសមត្ថភាពកាមេរ៉ា iPhone 12 Pro ប្រសើរឡើងជាងមុនក៏ដោយសារការអភិវឌ្ឍន៍លើ Software រួមជាមួយ Sensor LiDAR។

ការបន្ថែមការគាំទ្រនូវមុខងារ Night Mode លើកាមេរ៉ា Ultrawide ជាការផ្លាស់ប្ដូរធំមួយដែល Austin ពេញចិត្តខ្លាំង ដែលធ្វើឲ្យ iPhone 12 Pro ខុសពី iPhone 11 Pro តែម្ដង។ ជាក់ស្ដែងដូចជាការប្រៀបធៀបរវាងរូបភាពខាងក្រោមនេះ ៖ខាងក្រោមជារូបភាពផ្សេងទៀតដែល Austin ថតចេញពីកាមេរ៉ា iPhone 12 Pro ៖

ដកស្រង់ពី៖sabay