បណ្តាញសង្គម

ច្បាស់ហើយ! iPhone 11 Pro Max នៅតែខ្លាំងដាច់ iPhone ដទៃត្រង់ចំណុចនេះ

បន្ទាប់ពីមានការបញ្ជាក់អំពីទំហំ RAM នៃត្រកូល iPhone 12 តាមរយៈកម្មវិធី Geekbench និង AnTuTu រួចមក នាពេលនេះគេបានដឹងច្បាស់អំពីទំហំថ្មរបស់ iPhone 12 Pro Max វិញម្ដង តាមរយៈឯកសារចុះបញ្ជីជាមួយស្ថាប័នចិន TENNA។

iPhone 12 Pro Max ដែលជា iPhone មានអេក្រង់ធំជាងគេបំផុតនោះ មានបំពាក់ថ្មទំហំ 3687 mAh តូចជាង iPhone 11 Pro Max ចេញឆ្នាំមុនដែលមានថ្មទំហំ 3969 mAh។ ដូចនេះ iPhone 11 Pro Max នៅតែកាន់តំណែងជា iPhone មានថ្មធំដាច់គេ។

ត្បិតថា iPhone 12 Pro Max មានថ្មតូចជាងមុន ប៉ុន្តែ Apple បានអះអាងថា iPhone 12 Pro Max អាចប្រើប្រាស់បានយូរដូចជា iPhone 11 Pro Max ដែរ ពោលអាចទស្សនាវីដេអូបាន ២០ម៉ោង, ទស្សនាវីដេអូដោយប្រើអ៊ីនធឺណិតបាន ១២ម៉ោង និងចាក់ចម្រៀងបាន ៨០ម៉ោង។

នេះក៏ដោយសារការបំពាក់បន្ទះឈីប A14 Bionic ដែលសន្សំសំចៃថាមពលបានច្រើនជាងមុន។សម្រាប់ទំហំថ្មនៃ iPhone 12 បីប្រភេទទៀតក៏បានបង្ហាញចេញផងដែរតាមរយៈការចុះផ្សាយលើវិបសាយ Vodafone នៅនូវែលហ្សេឡង់។ iPhone 12 mini មានថ្មទំហំ 2227mAh ហើយ iPhone 12 និង iPhone 12 Pro មានថ្មទំហំ 2815mAh៕

ដកស្រង់ពី៖sabay