បណ្តាញសង្គម

រឿង​ដ៏​គួរ​ឲ្យ​អស់សំណើច​ចំនួន​ពីរ ក្នុង​ថ្ងៃ​សម្រាល​កូន​របស់ តូតា ទើប​បែក​ធ្លាយ!

ក្រោយពីសម្រាលកូនដោយសុវត្ថិភាពកាលពីសប្ដាហ៍មុន តារាសម្ដែង ម៉ាក់ សែនសូនីតា ទើបមានពេលអង្គុយមើលឡើងវិញនូវវីដេអូថតចេញពីសកម្មភាពក្នុងពេលសម្រាលរបស់នាង។

តូតា បានឃើញសកម្មភាពដ៏គួរឲ្យអស់សំណើចរបស់ប្ដីចំនួនពីរចំណុច ទើបនាងសម្រេចហែកកេរ្តិ៍ប្ដីនៅពេលនេះ។ តូតា និយាយថា "ប្តីអើយប្តី! ពេទ្យប្រាប់ឲ្យតែអ្នកពោះធំកន្ធែកជើងទេដើម្បីស្រួលកើត ហើយបងពោះធំអីដែរ បានប្រឹងកន្ធែកអីកន្ធែកមេស"។

រីឯវីដេអូមួយទៀតនាងបានពោលថា៖"លើកក្រោយឲ្យរៀង កុំចេះតែដកដៃពេលអូនកំពុងឈឺពោះ ឃើញដាច់សាច់ចឹងអត់"។ តារាស្រីរូបនេះ បន្ថែមថា ក្រោយពីឃើញសកម្មភាពទាំងនេះបានធ្វើឲ្យនាងសើចឡើងឈឺមុខរបួស ឬថ្នេរដែលវះកាត់ដើម្បីសម្រាលកូន។

តូតា ទើបសម្រាលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ មានទម្ងន់៣.៦ គីឡូក្រាម កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរពេទ្យឯកជន អ ឃីត។ បច្ចុប្បន្នសុខភាពនាង និងកូនល្អណាស់៕

ដកស្រង់ពី៖ Sabay