បណ្តាញសង្គម

មុន​បាន​ស្គមដូចសព្វថ្ងៃ Jihyo រង​ការពាក្យប្រហារ ដោយសាររាងធាត់ យ៉ាងជូរចត់

 

ជាតារា K-Pop តែងតែទទួលរងនូវមតិរិះគន់យ៉ាងខ្លាំងពីមហាជនមួយចំនួន ដោយសារទម្ងន់របស់ពួកគេឡើងពេក ដោយផ្អែកថាគ្រប់តារាទាំងអស់ត្រូវតែមានស្លីម។

ដោយសារហេតុផលមួយនេះហើយ អាចជារឿងមួយដែលតារា K-Pop ទាំងអស់ត្រូវសម្របខ្លួនឲ្យបាន ធ្វើយ៉ាងណាជម្នះឲ្យបានរាងស្គមស្អាត ដោយប្រើវិធីផ្សេងៗ ហើយពេលខ្លះក៏ប៉ះពាល់ផ្លូវចិត្តខ្លាំងដែរ។ ក្នុងចំណោមតារាទាំងអស់ ក៏មានសមាជិកម្នាក់របស់ TWICE ដែរនោះគឺ Jihyo។

ក្នុងកម្មវិធី TMI News របស់ Mnet បានលើកឡើងដោយសង្ខេបពីដំណើរសម្រកទម្ងន់របស់ Jihyo និងបានរកឃើញថាអ្វីដែលនាងជួបប្រទះពិតជាឈឺចាប់ណាស់។ សូម្បីតាំងពីមុននាង Debut (បង្ហាញមុខផ្លូវការលើសិល្បៈ) ក៏នាងធ្លាប់រងនូវអារម្មណ៍ឈឺចាប់ ដោយសារមតិរិះគន់ពីទម្ងន់របស់នាងដែរ។

ពេលដែល Jihyo ចូលរួមក្នុងកម្មវិធី SIXTEEN ដែលជាកម្មវិធីដើមកំណើតរបស់ TWICE អ្នកថតរូបម្នាក់បានប្រាប់ Jihyo ថា «រាងនាងធាត់ណាស់»។ រហូតក្រោយចេញមុខហើយ Jihyo ក៏នៅតែឮពាក្យចុកៗបែបនេះដែរ។ ដូចក្នុងអំឡុងពេលកម្មវិធី Fanmeeting មានអ្នកគាំទ្រម្នាក់ស្រែកឮៗថា Jihyo សមជានារីលើកអាល់ទែ ហើយសម្ដីនេះធ្វើឲ្យសាមីខ្លួនឈឺចិត្តណាស់។

ដោយសារពាក្យរិះគន់ ឬបង្អាប់អស់ទាំងនេះហើយបានជានាង តាំងចិត្តហាត់ប្រាណសម្រក រហូតទទួលបានជោកជ័យគួរឲ្យភ្ញាក់ផ្អើល៕

 

ដកស្រង់ពី៖ Sabay