បណ្តាញសង្គម

iPhone 12 មកដល់ខ្មែរល្ងាចនេះ មានលុយចង់កាន់ទៅទិញក៏ពិបាកដែរ!

មានដំណឹងពីតាមហាងនៅក្រុងភ្នំពេញថា iPhone 12 នឹងមកដល់ខ្មែរនៅល្ងាចថ្ងៃទី ២៣ តុលានេះ សម្រាប់អ្នកដែលបានកុម្ម៉ង់ទិញនៅតាមហាងមួយចំនួននៅក្នុងក្រុងភ្នំពេញ។ក្រោយពេលប្រកាសចេញកាលពីយប់ថ្ងៃទី ១៣ ក៏មានហាងជាច្រើនបានដាក់ឲ្យកុម្ម៉ង់ទិញ។

តាមប្រភពពីម្ចាស់ហាង 3Plus បានប្រាប់ថាចំនួនអ្នកមកកុម្ម៉ង់ទិញមានច្រើន មកជាបន្តបន្ទាប់ មានភ្ញៀវខ្លះហ៊ានកក់លុយដល់ពាក់កណ្ដាលក៏មាន តែបើបញ្ជាក់ពីចំនួនវិញ ម្ចាស់ហាងបានប្រាប់ថា អត់ទាន់បានសរុបទេ ព្រោះចេះតែមានអ្នកមកកក់ជាហូរហែ។

ចំពោះតម្លៃ iPhone 12 ដែលមកដល់ល្ងាចនេះលោកមិនបានបញ្ជាក់ឡើយ។ ម្ចាស់ហាងបានប្រាប់នៅពេលឥវ៉ាន់មកដល់ បើភ្ញៀវចង់កាន់លុយមកទិញក៏ទិញអត់បានដែល ព្រោះថាចំនួនដែលបានយកមកសុទ្ធតែមានម្ចាស់កក់អស់ហើយ។

ម្ចាស់ហាងក៏បានប្រាប់ចំពោះតម្លៃវិញ iPhone 12 ពេលនេះប្រែប្រួលឡើងថ្លៃរហូតមិនដូចស៊េរីមុនៗឡើយ។សម្រាប់តម្លៃ iPhone 12 ដែលហាង 3Plus ដាក់ឲ្យកុម្ម៉ង់ទិញ iPhone 12 Pro មកដល់ថ្ងៃទី ២០ វិច្ឆិកា ២០២០ ទំហំ 128GB តម្លៃខ្ទង់ ១ ២៤៩ដុល្លារ ទំហំ 256GB តម្លៃខ្ទង់ ១ ៣៤៩ដុល្លារ និងទំហំ 512GB មានតម្លៃខ្ទង់ ១ ៥៤៩ដុល្លារ។

ចំពោះតម្លៃ iPhone 12 Pro Max ទំហំ 128GB តម្លៃខ្ទង់ ១ ៤១៩ដុល្លារ ទំហំ 256GB តម្លៃខ្ទង់ ១ ៥៧៩ដុល្លារ និងទំហំ 512GB មានតម្លៃខ្ទង់ ១ ៧៩៩ដុល្លារ មកដល់ថ្ងៃទី ២០ វិច្ឆិកា ២០២០៕

ដកស្រង់ពី៖sabay