បណ្តាញសង្គម

Yamaha YZF-R15 ឆ្នាំ២០២០ ថែមពណ៌ថ្មី ២ តម្លៃក្រោម៣ពាន់ដុល្លារ

ម៉ូតូ Yamaha YZF-R15 ស៊េរីឆ្នាំ២០២០ បានចេញលក់ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី ដោយមានបន្ថែមពណ៌ថ្មីចំនួន ២ គឺ ពណ៌ខៀវ និងពណ៌ខ្មៅ។YZF-R15 មិនមានការផ្លាស់ប្តូរផ្នែកម៉ាស៊ីនឡើយ ពោលគឺនៅតែប្រើម៉ាស៊ីនសាំង ១៥៥សេសេ មានមុខងារស្អំម៉ាស៊ីន liquid-cooled ជាមួយចង្កឹះលេខ ៦វគ្គ ហើយជាប្រភេទម៉ូតូប្រើអំប្រ៊ីយ៉ា។

ប្រព័ន្ធបូមរបស់វាគឺជាប្រភេទបូមផ្កាប់ (upside-down forks) នៅខាងមុខ និង បូមទោល (mono shock) នៅខាងក្រោយ។ វាប្រើប្រាស់ហ្វ្រាំងឌីស hydraulic ទំហំ ២៨២មីល្លីម៉ែត្រនៅខាងមុខ និង ២២០មីល្លីម៉ែត្រនៅខាងក្រោយ។លក្ខណៈពិសេសមួយចំនួនទៀតនៅលើម៉ូតូនេះមានដូចជា កុងទ័រឌីជីថល LCD, តួ Deltabox អមដោយអាលុយមីញ៉ូម, មានទម្ងន់ ១៣៧គីឡូក្រាម និង ធុងសាំងចំណុះ ១១លីត្រ ព្រមទាំងចង្កៀង LED ទាំងអស់តែម្តង។ម៉ូតូ Yamaha YZF-R15 នឹងត្រូវដាក់លក់ក្នុងតម្លៃប្រមាណ ២ ៩០០ដុល្លារ នៅប្រទេសម៉ាឡេស៊ី៕

ដកស្រង់ពី៖sabay