បណ្តាញសង្គម

វីដេអូប៉ះផ្ទាល់ដៃដំបូង បង្ហាញថា iPhone 12 mini មានរូបរាងតូចកម្រិតណា

iPhone 12 mini មិនទាន់បើកទទួលការកុម្ម៉ង់ទិញនៅឡើយទេ ប៉ុន្តែមាន YouTuber សញ្ជាតិរូម៉ានីម្នាក់ អាចប៉ះដោយផ្ទាល់ដៃមុនគេនូវ iPhone 12 ដ៏តូចជាងគេនេះ។

វីដេអូដែលមានរយៈពេលជាង ៤០នាទី បានបង្ហាញថា iPhone 12 mini មានទំហំតូចកម្រិតណា ជាមួយរចនាបថអេក្រង់ក្បាលឆកដែលមានទំហំ ៥,៤អ៊ីញ។ យ៉ាងណាក្ដីវីដេអូត្រូវបានគេលុបចេញពី YouTube ក្រោយបង្ហោះបានមួយរយៈក្ដីប៉ុណ្ណោះ ប៉ុន្តែនៅសេសសល់រូបភាព Screenshot ចេញពីវីដេអូខ្លះៗដែរ។iPhone 12 mini ត្បិតថាមានទំហំតូចមែន ប៉ុន្តែវាមានចំណុចពិសេសជាច្រើនដូចគ្នាបេះដាក់ទៅនឹង iPhone 12។ Apple បានបង្អួតក្នុងកម្មវិធីថា iPhone mini មានអេក្រង់ទំហំធំ ៥,៤អ៊ីញមែន ប៉ុន្តែរូបរាងរបស់វាគឺតូចជា iPhone SE ដែលមានអេក្រង់ ៤,៧អ៊ីញ៕

ដកស្រង់ពី៖sabay