បណ្តាញសង្គម

Toyota បង្ហាញតម្លៃឡានប្រើអ៊ីដ្រូហ្សែនដំបូងបង្អស់របស់ខ្លួនហើយToyota បង្ហាញតម្លៃឡានប្រើអ៊ីដ្រូហ្សែនដំបូងបង្អស់របស់ខ្លួនហើយToyota បង្ហាញតម្លៃឡានប្រើអ៊ីដ្រូហ្សែនដំបូងបង្អស់របស់ខ្លួនហើយ

Toyota បានបញ្ជាក់ថា រថយន្តប្រើអ៊ីដ្រូហ្សែន Mirai ជំនាន់ទី២ របស់ខ្លួន នឹងបង្ហាញមុខជារូបរាងពិតប្រាកដសម្រាប់ដាក់លក់នៅលើទីផ្សារ នាខែធ្នូខាងមុខនេះតែម្តង។

បើប្រៀបធៀបទៅនឹងជំនាន់មុន រថយន្ត Mirai ជំនាន់ទី២ នេះ មានការឌីហ្សាញខុសប្លែកមុនឆ្ងាយ លែងកាត់រកម៉ូដែល Prius ហើយ តែងាកមកឌីហ្សាញតាម Lexus LS 500 វិញ។

ជាក់ស្តែងគឺវាបានប្រើគ្រោងឆ្អឹងរបស់ LS 500។ គួរឲ្យដឹងថា រថយន្ត Toyota Mirai ជំនាន់ទី២ នោះ មានប្រវែង ៤ ៩៧៣មីល្លីម៉ែត្រ ទទឹង ១ ៨៨៥មីល្លីម៉ែត្រ និងកម្ពស់ ១ ៤៦៨មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៩១៨មីល្លីម៉ែត្រ។Toyota អះអាងថា Mirai ថ្មី នឹងមានចម្ងាយបើកបរប្រសើរជាងមុន ៣០% ដែលមានន័យថា ចាក់អ៊ីដ្រូហ្សែនមួយពេញវាអាចបើកបានចម្ងាយ ៦៥០គីឡូម៉ែត្រ ជាមួយនឹងតម្លៃចាប់ពី ៦៣ ៩០០អឺរ៉ូ ឬប្រហែល ៧៥ ២០០ដុល្លារ សម្រាប់ទីផ្សារបរទេស៕

ដកស្រង់ពី៖sabay