បណ្តាញសង្គម

iPhone 12 លក់នៅ៣តំបន់នេះ មានលក្ខណៈប្លែកខុសគេ

iPhone ជំនាន់ថ្មីបានចាប់ផ្ដើមបញ្ចេញលក់លើទីផ្សារធំៗមួយចំនួនជាបណ្ដើរៗហើយ ហើយគេបានសង្កេតឃើញថានៅទីផ្សារចំនួន៣ មានដាក់លក់ iPhone 12 ដែលមានចំណុចមួយខុសប្លែកពីគេ។

១. នៅសហរដ្ឋអាមេរិកiPhone 12 ដែលលក់នៅសហរដ្ឋអាមេរិកមានបន្ទះអង់តែនមួយនៅផ្នែកខាងក្រោមនៃប៊ូតុង Power ដែលជាអង់តែនគាំទ្រនូវសេវា mmWave 5G។ iPhone 12 នៅទីផ្សារដទៃទៀតមានគាំទ្រត្រឹម sub-6GHz 5G ហេតុនេះគឺមិនមានបន្ទះអង់តែនដូចនៅអាមេរិកនោះទេ។

២. នៅប្រទេសបារាំងApple បានបន្ថែមកាសស្ដាប់ក្នុងប្រអប់ ដែលមានផ្ទុកនូវប្រអប់ iPhone 12/12 Pro នៅខាងលើ។ ការដាក់បញ្ចូលកាសស្ដាប់នេះ គឺដោយសារច្បាប់នៅប្រទេសបារាំង តម្រូវឲ្យស្មាតហ្វូនទាំងអស់ត្រូវមានបញ្ចូលនូវកាសដែលមានសុវត្ថិភាពសម្រាប់ក្មេងអាយុក្រោម ១៤ឆ្នាំ ដើម្បីការពារពួកពីហានិភ័យនៃរលកវិទ្យុអេឡិចត្រូម៉ាញេទិច។

៣. នៅតំបន់អឺរ៉ុបនៅផ្នែកខាងស្ដាំនៃ iPhone 12 ដែលលក់នៅតំបន់អឺរ៉ុបគេឃើញមានការឆ្លាក់នូវនិម្មិតសញ្ញាបទបញ្ញត្តិ ដោយសារនៅតំបន់អឺរ៉ុបតម្រូវឲ្យផលិតផលទាំងអស់ត្រូវបង្ហាញនូវនិម្មិតសញ្ញាបទបញ្ញត្តិលើផលិតផលផ្ទាល់តែម្ដង។ ដោយឡែក iPhone 12 លក់នៅទីផ្សារដទៃមានបញ្ចូលនិម្មិតសញ្ញាបទបញ្ញត្តិនៅក្នុងកម្មវិធី Settings ជំនួសវិញ៕

ដកស្រង់ពី៖sabay