បណ្តាញសង្គម

Xiaomi ទាញទម្លាក់ Apple មកលេខ ៤

ក្រុមហ៊ុនវិភាគទីផ្សារបីផ្សេងៗគ្នា បានបញ្ចេញទិន្នន័យអំពីទីផ្សារស្មាតហ្វូនប្រចាំត្រីមាសទីបី ឆ្នាំ ២០២០ ដែលបានបង្ហាញដូចគ្នាថា Samsung អាចដណ្ដើមយកតំណែងកំពូលជាក្រុមហ៊ុនលក់ស្មាតហ្វូនបានច្រើនជាងគេពី Huawei និង Xiaomi បានហក់ចូលតំណែងកំពូលទាំងបី។

ទិន្នន័យរបស់ក្រុមហ៊ុន Canalys, ក្រុមហ៊ុន IDC និងក្រុមហ៊ុន Counterpoint មានតួលេខនៃចំនួនលក់ និងចំណែកទីផ្សារស្រដៀងៗគ្នា ប៉ុន្តែបានដាក់ចំណាត់ថ្នាក់ដូចគ្នា ដោយ Samsung ជាប់លេខ១, Huawei ជាប់លេខ២, Xiaomi ជាប់លេខ៣ និង Apple ជាប់លេខ៤។

គេរំពឹងថា Apple ទំនងជាអាចដណ្ដើមយកតំណែងលេខ៣មកវិញ ក្នុងត្រីមាសក្រោយនេះ ដោយសារតែការបញ្ចេញលក់នូវ iPhone 12 Series។Counterpoint បានកត់សម្គាល់ដែរថា realme អាចលក់ស្មាតហ្វូនបាន ៥០លានគ្រឿង លឿនជាងក្រុមហ៊ុនដទៃទៀត ដោយសារការពង្រីកនូវសែស្រឡាយស្មាតហ្វូន 5G និងមានតម្រូវការទីផ្សារខ្ពស់នៅប្រទេសចិន។ ម៉ាក realme ចំណាយពេលត្រឹម ៩ខែប៉ុណ្ណោះ ដើម្បីស្វែងរកចំនួនលក់បាន ៥០លានគ្រឿង៕

ដកស្រង់ពី៖sabay