បណ្តាញសង្គម

តាំង​ពី ខូវីដ១៩ អុកឡុក​មក ទើប​ឃើញ​ពេល​នេះ ប្រជុំ​សុទ្ធតារា​ស្រី​ស្អាត ប្រុស​សង្ហារ​ហ្មង!

តារាស្រីល្បីៗ និងមានសម្រស់ស្រស់ស្អាត ព្រមទាំងតារាប្រុសសង្ហារៗជាច្រើននាក់ បានមកជួបជុំគ្នាក្នុងកម្មវិធីសម្ពោធហាងកាហ្វេមួយកន្លែងកាលពីម្សិលមិញនេះ។

នេះជាទិដ្ឋភាពថ្មីមួយ ចាប់តាំងពីការអុកឡុករបស់មេរោគ ខូវីដ១៩ ដែលរារាំងការជួបជុំទូទៅ អស់ពេលជាច្រើនខែ។ សកម្មភាពរបស់ពួកគេទាំងអស់ បានកើតនៅក្នុងពិធីបើកសម្ពោធហាងកាហ្វេយីហោ ភីជ ធី របស់ថៅកែស្រីស្រស់ស្អាត ហេង សោភា។

ថៅកែស្រីវ័យក្មេងរូបនេះ ត្រូវបានគេដឹងថា ជាបុគ្គលមានទំនាក់ទំនងល្អជាមួយ ក្រុមសិល្បករខ្មែរជាច្រើន។ ដូច្នេះហើយ ទើបនៅក្នុងថ្ងៃបើកដំណើរការអាជីវកម្មរបស់ខ្លួននៅជិតសាលាអាឡឺយ៉ង់ គេឃើញសិល្បករល្បីៗជាច្រើនមកចូលរួម។ ពួកគេទាំងនោះមាន សុខ សោម៉ាវត្តី កែវ ផល្លិកា ណា សាឌី ឃឹម ចរិយា លោក ជួប សុភ័ក្ត្រ ផល ពៅវិរ័ត្ន និងលោក មុំ សុធារ៉ា ជាដើម។

ពួកគេសុទ្ធជា ស្រីស្អាត និងប្រុសសង្ហារនៅក្នុងសង្គមសិល្បៈខ្មែរ ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋនៅក្បែរកន្លែងប្រារព្ធពិធី។ អ្នកនាង ហេង សោភា ម្ចាស់ហាងខាងលើ បានថ្លែងឲ្យដឹងថា អ្នកនាងបានទិញសិទ្ធិយីហោខាងលើមកធ្វើអាជីវកម្ម ក្រោយពីឃើញអាជីវកម្មនេះរីកចម្រើនខ្លាំងនៅក្នុងស្រុក។

ក្រោយពីបានសិក្សា និងរើសបានពេលល្អ ទើបសម្រេចសម្ពោធដំណើរការនាពេលនេះ ហើយអញ្ជើញមិត្តសិល្បកររាប់អានគ្នាមកចូលរួម ហើយក្រោយពេលឃើញមិត្តភ័ក្ដិសិល្បករ ផ្ដល់កិត្តិយសឲ្យច្រើនបែបនេះ អ្នកនាងរីករាយ និងមានកិត្តិយសមែនទែន។

ក្រៅពីតារាប្រុសស្រី ស្អាតៗ សង្ហា គេក៏ឃើញវត្តមានតារាចម្រៀង យុវវ័យជាច្រើននាក់ទៀតមាន ដូចជា លោក ហេង ពិទូ លោក ខាំ ចេន និង សីហាហា ជាដើម។ ពួកគេបានអបអរថៅកែស្រី ដោយការឡើងច្រៀងកំដរភ្ញៀវកិត្តិយសទាំងឡាយ ដោយមិនមានការព្រៀងទុក។

លោក ហេង ពិទូ ម្ចាស់បទ "ទីបំផុត" បានលើកឡើងលេងសើចជាមួយម្ចាស់កម្មវិធីថា។ "អគុណម្ចាស់កម្មវិធីហើយ ដែលបានអញ្ជើញមកចូលរួម ហើយស្រាប់តែហៅឲ្យឡើងច្រៀងភ្លាម អត់មានបានត្រៀមខ្លួនអីតិចសោះ!”។ តោះ...ឥឡូវទស្សនាសកម្មភាពរបស់ក្រុមសិល្បករ ទាំងអស់គ្នា!

ដកស្រង់ពី៖ Sabay