បណ្តាញសង្គម

អ្នកចូលចិត្តជិះផ្សងព្រេង មកដឹងតម្លៃម៉ូតូ Honda CT125 ថ្មីកំពុងលក់នៅខ្មែរ

កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន Honda ប្រចាំប្រទេសថៃ បានប្រកាសចេញម៉ូតូ Honda CT125 ស៊េរីថ្មី ដែលមានការឌីហ្សាញបែបបុរាណ ពី Original CT Series ឆ្នាំ១៩៦០ គួបផ្សំជាមួយនឹងបច្ចេកវិទ្យាថ្មី មើលទៅកប់តែម្តង។

Honda CT125 បំពាក់ម៉ាស៊ីនកម្លាំង ១២៥សេសេ ប្រើប្រព័ន្ធប៊ិចសាំង PGM-Fi, មានបំពាក់របាំងការពារម៉ាស៊ីន, មានគ្រោងកែបខាងក្រោយសម្រាប់ដាក់ឥវាន់, បំពង់ស៊ីម៉ាំងលើកឡើងខ្ពស់ងាយស្រួលជិះកាត់ទឹកជ្រៅ, ប្រើហ្វ្រាំង ABS ព្រមទាំងប្រើសំបកកង់ប្រើបានគ្រប់ស្ថានភាពផ្លូវ ទៀតផង។វាក៏មានបំពាក់ចង្កៀងមុខប្រភេទ LED, កុងទ័រ LCD ប្រភេទឌីជីថល ឌីហ្សាញបែប Classic និងបំពាក់ឡូហ្គូស្លាប Honda CLASSIC WING ពណ៌ក្រហម ផងដែរ។

CT125 ថ្មី បំពាក់ធុងសាំងចំណុះ ៥,៤លីត្រ ដោយចាក់សាំងមួយពេញអាចជិះបានចម្ងាយ ៣៦០គីឡូម៉ែត្រ។សម្រាប់ទីផ្សារប្រទេសថៃ Honda CT125 ចែកចេញជា ៣ ប្រភេទ ហើយមានតម្លៃចន្លោះពី ២ ៦៩០ដុល្លារ ដល់ ៣ ៤៥០ដុល្លារ។ ដោយឡែកសម្រាប់ទីផ្សារស្រុកខ្មែរវិញ បើតាមការបញ្ជាក់ពីហាង Seyha Motor ដែលកំពុងដាក់លក់ម៉ូតូនេះបានឲ្យដឹងថា វាមានតម្លៃខ្ទង់ ៣ ៧៥០ដុល្លារ៕

ដកស្រង់ពី៖sabay