បណ្តាញសង្គម

ទីបំផុតដល់ពេលដែល Taylor Swift មានសេរីភាពវិញហើយ

ខែវិច្ឆិកាឆ្នាំ ២០២០ គឺជាខែមួយដែលអ្នកគាំទ្ររបស់ Taylor Swift បានទន្ទឹងរង់ចាំ ក៏ដោយសារជាពេលដែល Taylor មានសេរីភាពក្នុងការផលិតឡើងវិញនូវបទចម្រៀងចាស់ៗរបស់ខ្លួន។

គួររំលឹកថាកាលពីខែសីហា ឆ្នាំ ២០១៩ តារាវ័យ ៣០ឆ្នាំរូបនេះ បានឲ្យដឹងអំពីគោលបំណងចង់ផលិតបទចម្រៀងចាស់ៗឡើងវិញ ចាប់ពីអាល់ប៊ុមចម្រៀងឈ្មោះ Taylor Swift ចេញឆ្នាំ ២០០៦ ដល់អាល់ប៊ុមចម្រៀង 1989 ដែលចេញនាឆ្នាំ ២០១៤ សរុបមានចំនួន ៥អាល់ប៊ុម។

នាពេលនោះ Taylor Swift បាននិយាយប្រាប់ពិធីករកម្មវិធី Good Morning America ថា ៖ "ពិតមែនហើយ វាគឺជារឿងដែលខ្ញុំរំភើបចិត្តនឹងធ្វើ ដោយសារកុងត្រារបស់ខ្ញុំបានបញ្ជាក់ថាចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២០។ ដូចនេះនៅឆ្នាំក្រោយ ខ្ញុំអាចថតអាល់ប៊ុមចម្រៀងទាំងវិញសារជាថ្មីបាន។

” កាលពីខែកក្កដា ឆ្នាំ ២០១៩ អ្នកជំនួញអាមេរិកឈ្មោះ Scoot Braun បានទិញយកអតីតផលិតកម្មចម្រៀងដែល Taylor Swift ធ្លាប់ជ្រកកោន ក្នុងតម្លៃ ៣០០លានដុល្លារ ដែលធ្វើឲ្យរួបលោកមានសិទ្ធជាម្ចាស់ស្នាដៃទាំងអស់របស់ Taylor៕

ដកស្រង់ពី៖ Sabay